មិនដល់ ២៤ម៉ោងផង បទថ្មី LadyGaga និង BLACKPINK ឡើងដល់លំដាប់លេខ១ លើ iTunes ៥៧ប្រទេសជុំវិញពិភពលោក

//s5.kh1.co/95/9541fc57d437f496614a76f9f63932d260d4b685.jpg
តារា & កម្សាន្ដ

 ២៩-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កំពូលតារាចម្រៀង ប៉ះកំពូលតារាចម្រៀង រឿងអីមិនផ្ទុះពេលចេញបទថ្មីបែបនេះ! ពិតជាមិនធម្មតាទេ បទថ្មីរបស់ កំពូលតារាចម្រៀងទាំងពីរនេះ ពិតជាទទួលបាន ការគាំទ្រភ្លូកទឹកភ្លូកដី។

កូរ៉េខាងត្បូង ៖ កាលពីយប់ថ្ងៃទី ២៨ ខែឧសភា ម្សិលម្សិញនេះ បទចម្រៀងរបស់ Lady Gaga ដែលជាការសហការជាមួយនិង BLACKPINK មានចំណងជើងថា Sour Candy ពិតជាមិនធ្វើឲ្យហ្វេនៗ ដែលទន្ទឹងរង់ចាំជាយូរ មិនខកបំណងមែន ដោយបទនេះបានទទួលការគាំទ្រច្រើនខ្លាំង ទូទាំងពិភពលោកតែម្ដង ហើយថែមទាំងបានបំបែកកំណត់ត្រាថ្មី ក្នុងវិស័យចម្រៀង Kpop ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ បទ Sour Candy ដែលជាការសហការលើកដំបូង រវាងតារាចម្រៀងកំពូលប៉ែកអឺរ៉ុប និងក្រុមចម្រៀងនារីដ៏ល្បី ក្នុងវិស័យ Kpop បានហក់ឡើងខ្លាំង រហូតដល់ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតារាងចំណាត់ថ្នាក់លក់ដាច់បំផុត ក្នុងកម្មវិធី iTunes រហូតដល់ទៅ ៥៧ប្រទេស ទូទាំងពិភពលោក ព្រមទាំងមានការចូលមើលជាច្រើនដង នៅលើ Chanel YouTube រហូតដល់ជាង ១៦ លានដង គិតត្រឹមរយៈពេលតែ ១៦ម៉ោង៕

ទស្សនារូបភាព និង វីដេអូខាងក្រោម ៖

BLACKPINK
BLACKPINK
BLACKPINK និង Lady Gaga
BLACKPINK និង Lady Gaga
តារាងចំណាត់ថ្នាក់
តារាងចំណាត់ថ្នាក់
បទថ្មី របស់ BLACKPINK និង Lady Gaga
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T