ប្រុសល្មមៗថយចេញ! ឃើញរាងតូចចឹងទេ មិននឹកស្មានថា Zhao Liying មានសាច់ដុំរឹងមាំបែបនេះសោះ

//s5.kh1.co/b7/b7ea8f517430cbfa7bd1e188155b372f6ba43dcc.jpg
តារា & កម្សាន្ដ

 ២៩-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ទោះបីជាមានកូនហើយ ​តែតារាស្រីជនជាតិចិន នៅតែមានសម្រស់ និងរូបរាងដ៏ស្រស់ស្អាត ដែលអាចទាក់ទាញចិត្តហ្វេនជាច្រើន មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ នាងបានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានបង្ហាញខ្លួនដែលមានសាច់ដុំកង់ៗ ផងដែរ

ចិន៖ បើទោះបីជារៀបការហើយ មានកូនមួយរួចទៅហើយក្ដី តែតារាស្រីជនជាតិចិនដ៏ល្បី Zhao Liying នៅតែទទួលបានការគាំទ្រជាច្រើនពីហ្វេនៗទាំងក្នុង និងក្រៅប្រទេស ជាមួយនឹងសមត្ថភាពដ៏ល្ អនៅក្នុងការងារសិល្បៈ ជាពិសេស នាងនៅតែ មានរូបសម្រស់ដ៏ស្រស់ស្អាត ដែលអាចទាក់ទាញចិត្តអ្នកទស្សនាជាច្រើន ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ តារាស្រីចិនរូបនេះ ស្រាប់តែបានធ្វើឲ្យបណ្ដាហ្វេនៗជាច្រើន ផ្ទុះភាពភ្ញាក់ផ្អើល ពេញបណ្ដាញសង្គម Weibo ដោយបានបង្ហាញរូបភាពរបស់ខ្លួន ដែលជារូបភាពដ៏នឹកស្មានមិនដល់ព្រោះភាគច្រើន នាងតែងតែបានបង្ហាញខ្លួនជាមួយនឹងរូបរាងដ៏តូចច្រឡឹង និងមើលទៅសមសួន បំផុត ។   

នៅក្នុងនោះដែរ នាងក៏បានបង្ហាញរូបរាងកាយ នៅពេលដែលកំពុងតែហាត់ប្រាណ តែអ្វីដែលធ្វើមនុស្សជាច្រើនចាប់អារម្មណ៍នោះគឺ រាងកាយរបស់នាងពោរពេញដោយសាច់ដុំ ដែលមើលទៅ ដូចជាមនុស្សប្រុសកំពុងតែហាត់ប្រាណ បេះបិទ ម៉្យាងវិញទៀត អ្នកលេងបណ្ដាញសង្គមជាច្រើនបានចូលមកសរសើរ ពីសាច់ដុំខ្នងរបស់នាងដែល មើលទៅគួឲ្យចាប់អារម្មណ៍ជាទៅបំផុត ជាពិសេស ពួកគេស្ទើរតែមិនជឿថា តារាស្រីដែលមានរាងតូចច្រឡឹង អាចនឹងមានសាច់ដុំខ្លាំងបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying បង្ហាញសាច់ដុំលើរាងកាយ
Zhao Liying បង្ហាញសាច់ដុំលើរាងកាយ
Zhao Liying បង្ហាញសាច់ដុំលើរាងកាយ
Zhao Liying បង្ហាញសាច់ដុំលើរាងកាយ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T