ជាការពិតទេ? ដែលថា ចែតា និងបងធម៌របស់នាង Remy ចែកផ្លូវគ្នាក្រោយឈប់ជាចេញវីដេអូដោយសារតែ...!

//s5.kh1.co/1b/1b8deaf295136fe2bfeca3282b88c2cdc6e63c02.jpg
តារា & កម្សាន្ដ

 ២៩-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ជឿជាក់ថាមានប្រិយមិត្តមិនតិចនោះទេ ដែលបានទស្សនាវីដេអូញ៉ាំអីរបស់ Alex CoNan Real ហៅ ចែតា និងបងធម៌របស់នាង Remi។

ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តមិនតិចនោះទេ ដែលបានទស្សនាវីដេអូញ៉ាំអីរបស់ Alex CoNan Real ហៅ ចែតា និងបងធម៌របស់នាង Remy ដែលបានធ្វើឲ្យបណ្ដាអ្នកគាំទ្រ បានសើចសប្បាយរួមជាមួយនឹងភាពស្និទ្ធស្នាលរបស់ពួកគេ រហូតដល់ទស្សនិកជន និងអ្នកគាំទ្រយល់ច្រឡំថាជាអ្នកទំនាក់ទំនងស្នេហាថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Alex CoNan Real និងបងធម៌ Remy
Alex CoNan Real និងបងធម៌ Remy

យ៉ាងណាមិញក្នុងមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថាមានបណ្ដាអ្នកគាំទ្រជាច្រើនរូប បានចូលទៅកាន់គណនីហ្វេសប៊ុកផ្លូវការរបស់ Alex CoNan Real ព្រមទាំងបានចោទជាសំណួរមិនតិចនោះទេថា ក្រោយពីអ្នកទាំងពីរផ្អាកបង្ហោះវីដេអូជាច្រើនខែ រហូតដល់ថ្នាក់ហ្វេនៗគិតថាពួកគេចែកផ្លូវគ្នាទៀតផង។

ជាមួយគ្នានេះផងដែរ Alex CoNan Real ហៅ ចែតា រូបនេះក៏មិនបានឲ្យបណ្ដាអ្នកគាំទ្ររបស់នាងមានចម្ងល់យូរនោះទេ ខ្លួនក៏បានចូលទៅតបខមមិន និងសារថា អ្នកទាំងពីរមិនមានបញ្ហាជាមួយគ្នានោះទេ នៅតែរាប់អានគ្នា និងមានទំនាក់ទំនងល្អដដែល ហើយនាងក៏បន្ដទៀតថា មូលហេតុដែលខ្លួន និង Remy មិនបានចេញវីដេអូជាមួយនោះ គឺបណ្ដាលមកពីបញ្ហាជំងឺកូវីត១៩ ដោយតម្រូវឲ្យពួកគេនៅឆ្ងាយពីគ្នា និងមិនអាចជួបគ្នាញឹកញាប់ដូចពេលមុននោះទេ។

ក្នុងនោះផងដែរ Alex CoNan Real ក៏បានសន្យាជាមួយនឹងអ្នកគាំទ្ររបស់ខ្លួនដែរថា ពួកគេនឹងធ្វើវីដេអូបម្រើដល់អារម្មណ៍ទស្សនិកជនជាថ្មីម្តងទៀត ក្រោយពេលស្ថានភាពជំងឺកូវីត១៩ ក្នុងប្រទេសបារាំង បានប្រសើរឡើងវិញ៕

ទស្សនារូបភាពរបស់ Alex CoNan Real ហៅ ចែតា និងបងធម៌ Remy ដូចខាងក្រោមនេះទាំងអស់គ្នា៖ 

Alex CoNan Real និងបងធម៌ Remy
Alex CoNan Real និងបងធម៌ Remy
Alex CoNan Real និងបងធម៌ Remy
Alex CoNan Real និងបងធម៌ Remy
Alex CoNan Real និងបងធម៌ Remy
Alex CoNan Real និងបងធម៌ Remy
Alex CoNan Real និងបងធម៌ Remy
Alex CoNan Real និងបងធម៌ Remy
Alex CoNan Real និងបងធម៌ Remy
Alex CoNan Real និងបងធម៌ Remy
Alex CoNan Real និងបងធម៌ Remy
Alex CoNan Real និងបងធម៌ Remy
Alex CoNan Real និងបងធម៌ Remy
Alex CoNan Real និងបងធម៌ Remy
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T