មិនធម្មតា! “Sour Candy” របស់ក្រុម BLACKPINK និង Lady Gaga ឈានដល់ចំណាត់ថ្នាក់លេខ១ នៅលើ iTunes (មានវីដេអូ)

//s5.kh1.co/bc/bc2773013989f91507c05165003512215c733a47.jpg
នារី

 ២៩-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បទចម្រៀងដែលមានចំណងជើងថា “Sour Candy” របស់ក្រុមតារាចម្រៀងកូរ៉េ BLACKPINK និងអ្នកនាង Lady Gaga បានឈានដល់ចំណាត់ថ្នាក់លេខ១ ក្នុងតារាង ក្នុងចំណោម ៤២ប្រទេស នៅលើកម្មវិធីចម្រៀង iTunes ។

បទចម្រៀងដែលមានចំណងជើងថា “Sour Candy” របស់ក្រុមតារាចម្រៀងកូរ៉េ BLACKPINK និងអ្នកនាង Lady Gaga បានឈានដល់ចំណាត់ថ្នាក់លេខ១ ក្នុងតារាង ក្នុងចំណោម ៤២ប្រទេស នៅលើកម្មវិធីចម្រៀង iTunes ។ បទចម្រៀងរបស់ Lady Gaga ជាមួយ BLACKPINK ដែលមានឈ្មោះថា“ Sour Candy” ដែលបានចេញនៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានបំបែកកំណត់ត្រាក្នុងពិភព K-Pop រួចទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បទ Sour Candy របស់ក្រុម BLACKPINK និង Lady Gaga
បទ Sour Candy របស់ក្រុម BLACKPINK និង Lady Gaga

បន្ថែមលើសពីនេះទៅទៀត បទ “Sour Candy” នេះផងដែរ ក៏បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតារាងចំណាត់ថ្នាក់លក់ដាច់បំផុតនៅលើ iTunes ក្នុងចំណោម ៤២ប្រទេស ដែលក្រុមចម្រៀង K-Pop ផ្សេងទៀត មិនដែលធ្លាប់បានធ្វើពីមុនមក។ ពីមុន បទចម្រៀងដែលបានឈានដល់ចំនួនច្រើនបំផុតនៃលេខ១ នៅលើ iTunes គឺ "Kill This Love" ក៏ជាស្នាដៃរបស់ក្រុម BLACKPINK ផងដែរ។

ក្រុម BLACKPINK
ក្រុម BLACKPINK

ដោយឡែក ក្រុមតារាចម្រៀងកូរ៉េ BLACKPINK នៅតែបន្តបំបែកកំណត់ត្រាទៅលើបទចម្រៀងផ្ទាល់ខ្លួនរបស់ពួកគេជាបន្តបន្ទាប់លើបទ "Sour Candy" ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺ បទនេះត្រូវបានចេញផ្សាយសម្រាប់ការចេញអាល់ប៊ុមថ្មីរបស់អ្នកនាង Lady Gaga ដែលមានឈ្មោះថា "Chromatica" ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃសុក្រ ទី២៩ ខែឧសភា នេះតែម្ដង៕

សូមទស្សនារូបភាព និង​វីដេអូខាងក្រោម៖

បទ Sour Candy របស់ក្រុម BLACKPINK និង Lady Gaga
បទ Sour Candy របស់ក្រុម BLACKPINK និង Lady Gaga
បទថ្មី Sour Candy របស់ក្រុម BLACKPINK និង Lady Gaga

ប្រភព៖ allkpop.com

Chann Samnang
Joker 4 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T