Kao Supassra ​ខំបង្ហោះ​រូប​ឡើង​ស្អាត ស្រាប់​តែ​មាន​​អ្នក​ចូល​​​មក​​ខម​មិន​បែប​នេះ​ ​ចុក​​ឈាម​តែ​ម្តង

//s5.kh1.co/c5/c57b62ae3a9de8690b574c19d7ffa3e24a4a9fac.jpeg
នារី

 ២៩-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

តារាសម្ដែងស្រីរាងតូចច្រឡឹង ដែលកំពុងមានឈ្មោះបោះសម្លេងនៅក្នុងទ្រនំប៉ុស្តិ៍លេខ៣ Kao Supassra ត្រូវគេ​ចាត់​ទុក​ថាជាតារាម្នាក់ដែលមានទេពកោសល្យសម្ដែងយ៉ាងប៉ិនប្រសប់ បើទោះបីជានាងនៅមានវ័យក្មេង​ក៏ដោយ គួប​ផ្សំ​នឹងសម្រស់​យ៉ាងស្រស់សោភាផងដែរ

ថៃ៖ តារាសម្ដែងស្រីរាងតូចច្រឡឹង ដែលកំពុងមានឈ្មោះបោះសម្លេងនៅក្នុងទ្រនំប៉ុស្តិ៍លេខ៣ Kao Supassra ត្រូវគេចាត់ទុកថាជាតារាម្នាក់ដែលមានទេពកោសល្យសម្ដែងយ៉ាងប៉ិនប្រសប់ បើទោះបីជានាងនៅមានវ័យក្មេង​ក៏ដោយ គួបផ្សំនឹងសម្រស់យ៉ាងស្រស់សោភាផងដែរ។ អាស្រ័យហេតុនេះ ទើបគណនី Instagram របស់នាង មានចំនួនអ្នក Follow រហូតដល់ទៅ ៨លាន ២សែននាក់ ហើយរាល់ការបង្ហោះរបស់នាងម្ដង ក៏មានចំនួនអ្នក Like រាប់សែននាក់ និងអ្នកចូលខមមិនយ៉ាងច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្វីដែលគួរឲ្យចុកឈាមបំផុតសម្រាប់ Kao Supassra នៅពេលនេះ គឺនាងបានបង្ហោះរូបភាពស្អាតៗជាច្រើន​ដើម្បីបង្អួតដល់អ្នកគាំទ្រនៅលើ Instagram ដែលរូបនីមួយៗសុទ្ធមានស្ទីលប្លែកៗពីគ្នា ហើយសុទ្ធសឹងតែ​ទទួល​បាន​ការកោតសរសើរយ៉ាងច្រើនលើសលប់ លើកលែងតែមិត្តរួមសិល្បៈម្នាក់ប៉ុណ្ណោះ ដែលចូលមកខមមិន បែបបាញ់​នាងឡើងចុកៗតែម្ដង។

មិត្តរួមសិល្បៈម្នាក់នោះ គឺលោក Freudonidas Chartpong ជាតារាសម្ដែងដែលនិយមលេចមុខជាតួអង្គបែប​កំប្លុកកំប្លែង។ ក្នុងចំណោមរូបថតទាំងអស់ដែល Kao បានបង្ហោះ មានរូបមួយដែល Kao អង្គុយចោងហោងថត ដូច្នេះលោកក៏បានដាក់ខមមិនថា៖ "រូបទី២ ហ្នឹង កំពុងបត់ជើងធំមែន?" គ្រាន់តែលោកចូលខមមិនបែបនេះភ្លាម ក៏មានអ្នកគាំទ្រម្នាក់ចូលទៅឆ្លើយតបភ្លាមៗថា៖ "បើបត់ជើងធំមែន នឹងឃើញមានលាមក នៅក្រោមនោះហើយ!"

មកទល់ពេលនេះ Kao មិនបានឆ្លើយតបអ្វីទៅមិត្តរួមសិល្បៈរូបនេះវិញឡើយ ប៉ុន្តែទំនងជា Kao មិនប្រកាន់អ្វីឡើយ ដោយសារតារាប្រុសរូបនេះមានអត្តចរិកបែបកំប្លែងបែបនេះស្រាប់៕

សូមទស្សនារូបភាពខាងក្រោម៖

Instagram Kao Supassra
Instagram Kao Supassra
Kao Supassra 
Kao Supassra 
Kao Supassra 
Kao Supassra 
Kao Supassra 
Kao Supassra 
Kao Supassra 
Kao Supassra 
Keo Sreyleap
កែវ ស្រីលាភ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T