Jame Ma ដឹកដៃ Mew Nittha បន្តថតរឿងភាគ ដែលត្រូវបានផ្អាកអស់មួយរយៈ

//s5.kh1.co/84/842ea8432310d5ff46b5328e1fd70cd32ae173c5.jpeg
នារី

 ២៩-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Jame Ma និង Mew Nittha បន្តថតរឿង Duang Ta Tee Sam (កែវភ្នែកទី៣)

ថៃ៖ បន្ទាប់ពីស្ថានភាពនៃជម្ងឺកូវីដ១៩ ចាប់ផ្ដើមមានសភាពធូរស្រាលនៅក្នុងប្រទេសថៃ សកម្មភាពសិល្បៈមួយចំនួន ជាពិសេសការថតខ្សែភាពយន្តបានទទួលការអនុញ្ញាតឲ្យដំណើរការថតជាថ្មីឡើងវិញ បើទោះបីជាច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នរបស់ប្រទេសថៃ ត្រូវបានរដ្ឋាភិបាលសម្រេចបន្តសុពលភាពក្នុងរយៈពេល១ខែទៀត រហូតដល់កក្កដាក៏ដោយ។ ក្នុងនោះ ក្រុមការងារផលិតខ្សែភាពយន្តភាគទាំងអស់ត្រូវអនុវត្តតាមគោលការណ៍ណែនាំមួយចំនួន ដូចជាការកំណត់ចំនួនសមាជិកក្រុមការងារ និងតារាសម្ដែងមិនឲ្យលើសពី៥០នាក់ ហើយត្រូវវាស់ស្ទង់កម្ដៅរបស់អ្នកចូលរួមឲ្យបានជាប់ជាប្រចាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ខ្សែភាពយន្តភាគថៃថ្មី រឿង Duang Ta Tee Sam (កែវភ្នែកទី៣) ដែលមានការចូលរួមសម្ដែងពីសំណាក់តារាប្រុសភ្នែកតូច Jame Ma ចាប់ដៃគូជាលើកដំបូងជានឹងតារាស្រីឈ្មោះល្បី Mew Nittha។ តាមពិតទៅ រឿងមួយនេះបានចាប់ផ្ដើមដំណើរការថតតាំងពីចុងឆ្នាំ២០១៩ មកម៉្លេះ ប៉ុន្តែដោយសារវិបត្តិជម្ងឺកូវីដ១៩ ទើបតម្រូវឲ្យការផលិតរឿងនេះ ត្រូវបង្ខំចិត្តផ្អាកជាបណ្ដោះអាសន្នវិញ។

តាមរយៈចំណងជើង យើងអាចដឹងបានថា ខ្សែភាពយន្តភាគមួយនេះ គឺប្រាកដជារឿងបែបភ័យរន្ធត់ និងពោរពេញដោយអាថ៌កំបាំងជាក់ជាមិនខាន។ ហេតុនេះហើយ ទើបទស្សនិកជន ជាពិសេសហ្វេនៗរបស់តារាល្បីទាំងពីររូប អន្ទះសារចង់ទស្សនារឿងនេះក្នុងពេលឆាប់ៗ ជាពិសេសគឺចង់ទស្សនាការជួបគ្នាជាលើកដំបូងរបស់តួឯកប្រុសស្រីទាំងពីររូប៕

សូមទស្សនារូបភាពខាងក្រោម៖

Jame Ma និង Mew Nittha
Jame Ma និង Mew Nittha
Jame Ma និង Mew Nittha
Jame Ma និង Mew Nittha
Jame Ma និង Mew Nittha
Jame Ma និង Mew Nittha
Jame Ma និង Mew Nittha
Jame Ma និង Mew Nittha
Jame Ma និង Mew Nittha
Jame Ma និង Mew Nittha
Keo Sreyleap
កែវ ស្រីលាភ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T