មាន​នៅ​​​អេហ្ស៊ីប! ផ្នូរ​បុរាណ​​ដែល​មិនធ្លាប់​​មាន​​ពី​មុន​​ក្នុង​​សម័យ el-Sawi ត្រូវ​​បាន​​គេ​រក​​ឃើញ​​នៅ​​​អេហ្ស៊ីប

//s5.kh1.co/69/69e05a2f272cec940b1a43be3fed06279ae8b403.png
យល់ដឹង

 ២៩-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រទេសអេហ្ស៊ីប គឺជាប្រទេសមួយដែលទទួលបានជោគជ័យខាងផ្នែកបុរាណវិទ្យា ក្នុងការរកឃើញសំណង់ស្ថាបត្យកម្មបុរាណដ៏សំខាន់ៗជាច្រើន ហើយក្នុងនោះផងដែរ។

 ប្រទេសអេហ្ស៊ីប គឺជាប្រទេសមួយដែលទទួលបានជោគជ័យខាងផ្នែកបុរាណវិទ្យា ក្នុងការរកឃើញសំណង់​ស្ថាបត្យកម្មបុរាណដ៏សំខាន់ៗជាច្រើន ហើយក្នុងនោះផងដែរ។ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមអ្នកស្រាវជ្រាវ​របស់ប្រទេសអេហ្ស៊ីប ក៏បានប្រទះឃើញផ្នូរបុរាណមួយដែលមានវ័យចំណាស់ ទន្ទឹមនឹងពេលដែលពិភពលោក​កំពុងតែ​ជួបនូវវិបត្តិដ៏ធំមួយគឺ វីរុសឆ្លងកូរ៉ូណា (COVID-19) ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត ផ្នូរបុរាណនេះត្រូវបានគេស្គាល់ថា វាគឺជាទីបញ្ចុះសពរបស់អវតានៃបុព្វបុរសជំនាន់មុនដែល​មិនធ្លាប់បានឃើញតាំងពីសម័យ el-Sawi ហើយត្រូវបានក្រុមអ្នកជំនាញខាងបុរាណវិទូ រកឃើញនៅក្នុង​ប្រទេសអេហ្ស៊ីប ។

ផ្នូរបុរាណ
ផ្នូរបុរាណ

យ៉ាងណាមិញ ក្រុមអ្នកឯកទេសប្រឹក្សាខាងវត្ថុបុរាណរបស់ប្រទេសអេហ្ស៊ីប បានធ្វើការវិភាគទៅលើផ្នូរបុរាណនេះ​ដោយបញ្ជាក់ថា វាជាផ្នូរដ៏ពិសេសមួយដែលមានអាយុកាលតាំងពីយុគសម័យ el-Sawi ដែលត្រូវបានគេស្គាល់ថា ជារជ្ជកាលរបស់រាជវង្សទី ២៦នៃប្រទេសអេហ្ស៊ីបកាលពីសម័យនោះ។

យោងទៅតាមអង្គការ Waziri បានឲ្យដឹងថា ផ្នូរបុរាណដែលត្រូវបានរកឃើញថ្មីនេះ មានបន្ទប់មួយដែលត្រូវបាន​សាងសង់ដោយថ្មកំបោរ។ គួរឲ្យកត់សំគាល់ថា ក៏មានផ្នូរបុរាណដែលជាទីបញ្ចុះសពផ្សេងទៀត ត្រូវបានរកឃើញ​នៅក្នុងតំបន់នោះ ហើយធ្វើឲ្យមានភាពទាក់ទាញទៅកាន់ពិភពលោកជាខ្លាំង៕

ផ្នូរបុរាណ
ផ្នូរបុរាណ

ប្រភព៖ shortpedia

Chann Samnang
Joker 4 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T