ទម្លាប់មិនល្អទាំង ៥ នេះហើយដែលធ្វើឲ្យអ្នកកាន់តែធាត់ទៅៗ

//s5.kh1.co/df/df977d3370ef88e85f5b2cc70dfc91f09cee2c09.jpg
នារី

 ២៩-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អ្នកនឹងមិនភ្ញាក់ផ្អើលទេ នៅពេលដែលគេនិយាយថា ការញ៉ាំអាហារដែលមានជាតិខ្លាញ់ និងជាតិស្ករច្រើន អាចចម្រាញ់ទៅជាខ្លាញ់នៅក្នុងខ្លួន ដែលអាចបណ្ដាលឲ្យអ្នកធាត់បាន។

អ្នកនឹងមិនភ្ញាក់ផ្អើលទេ នៅពេលដែលគេនិយាយថា ការញ៉ាំអាហារដែលមានជាតិខ្លាញ់ និងជាតិស្ករច្រើនអាចចម្រាញ់ទៅជាខ្លាញ់នៅក្នុងខ្លួន ដែលអាចបណ្ដាលឲ្យអ្នកធាត់បាន។ ប៉ុន្តែ អ្វីដែលអ្នកមិនដឹងនោះគឺ របបអាហារមិនត្រឹមត្រូវ បូករួមនឹងបែបបទរស់នៅពុំសូវមានរបៀប អាចនឹងបង្កើតបានជាមូលដ្ឋាននៃការឡើងទំងន់ភាគច្រើន និងបង្កើនជាហានិភ័យនៃជំងឺផ្សេងៗទៀតដូចជា ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺបេះដូងជាដើម។ល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ បង្ហាញពីទម្លាប់មិនល្អ ដែលអាចធ្វើឲ្យអ្នកឈានទៅរក ការឡើងទំងន់ និងពុំសូវមានសុខភាពល្អឡើយ បើទោះបីជាអ្នកព្យាយាមតមអាហារក៏ដោយ៖

១. ការបរិភោគអាហារលឿនពេក

រូបតំណាង
រូបតំណាង

ពិតណាស់ វាមិនសំខាន់ទេចំពោះការញ៉ាំអាហាររបស់អ្នកបានលឿនកម្រិតណា។ ប៉ុន្តែ បញ្ហាគឺស្ថិតនៅក្នុងការពិតដែលថា វាត្រូវការពេលប្រហែល ២០នាទី ដើម្បីឲ្យក្រពះរបស់យើង ផ្តល់ជាសញ្ញាដល់ខួរក្បាលថាយើងឆ្អែត។ អ្នកគួរតែចំណាយពេលរបស់អ្នកយ៉ាងហោចណាស់ ២០នាទី ដើម្បីបរិភោគអាហារ។ យុទ្ធសាស្ត្រល្អមួយសម្រាប់ការបន្ថយល្បឿននៃការញុាំ គឺគួរតែកាត់ចំណីអាហារឲ្យតូចៗ ដើម្បីឲ្យអ្នកងាយស្រួលទំពា។

២. ការរំលងការញុំាអាហារ ឬ ការបរិភោគអាហារមិនទៀងពេល

រូបតំណាង
រូបតំណាង

អ្នកគិតថា អ្នកនឹងទទួលទានអាហារដែលមានកាឡូរីតិច ដើម្បីឲ្យអ្នកបានស្រកទម្ងន់បានឆាប់។ ជាអកុសល ការអនុវត្តនេះគឺមិនត្រឹមត្រូវទេ។ តាមពិតទៅ ការមិនបរិភោគអាហារ ឬ ការញុំាមិនទៀងពេល គឺធ្វើឲ្យអ្នកមានបាត់បង់កាឡូរីមួយចំនួនក្នុងមួយថ្ងៃ។ អ្នកជំនាញបានបង្ហាញថា អ្នកដែលមិនបរិភោគអាហារពេលព្រឹកគឺងាយនឹងធាត់ ៤ ទៅ ៥ ដង ចំណែកឯនៅពេលដែលអ្នករំលងការបរិភោគអាហារ នោះការរំលាយអាហាររបស់អ្នកនឹងថយចុះ ជាហេតុធ្វើឲ្យវាត្រូវការពេលយូរ ដើម្បីដុតបំផ្លាញកាឡូរីនៅពេលដែលអ្នកញ៉ាំ។ 

៣. ការគេងមិនបានគ្រប់គ្រាន់

រូបតំណាង
រូបតំណាង

តាមការសិក្សាស្រាជ្រាវបានបង្ហាញថា ការគេងមិនបានគ្រប់គ្រាន់ញឹកញាប់ពេក ធ្វើឲ្យកម្រិតអរម៉ូន ស្ត្រេសរបស់អ្នកមានភាពរញ៉េរញ៉ៃ ដែលអាចប៉ះពាល់ដល់សមត្ថភាពរាងកាយ ក្នុងការដំណើរការជាតិស្ករ តាមរយៈអាំងស៊ុយលីន។ វាអាចធ្វើឲ្យអ្នកត្រូវការពេលសម្រាកច្រើន និងពុំមានថាមពលគ្រប់គ្រាន់ ដើម្បីធ្វើសកម្មភាពផ្សេងៗ ដើម្បីបង្វែរអារម្មណ៍ពីការគេងនោះទេ។

៤. ការផឹកភេសជ្ជៈមួយចំនួន

រូបតំណាង
រូបតំណាង

ភេសជ្ជៈមួយចំនួនដូចជា សូដា ទឹកក្រូច និងទឹកផ្លែឈើ ពិតជាមិនធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែតនោះទេ។ ប៉ុន្តែ យ៉ាងហោចណាស់ក្នុងមួយថ្ងៃ ក៏អ្នកបានផឹកភេសជ្ជៈមួយដប ឬមួយកំប៉ុង ដែលមានជាតិស្ករដែរ។ រីឯ ស្រាបៀរ និងស្រាផ្សេងៗទៀត ក៏អាចមានកាឡូរីខ្ពស់ផងដែរ ជាពិសេសដោយសារមនុស្សភាគច្រើនកម្រឈប់ផឹក ឬ ផឹកតែមួយដងណាស់។ ការផឹកទឹកភាគច្រើន គឺជាការភ្នាល់ដ៏ល្អបំផុតរបស់អ្នក ប៉ុន្តែក្នុងនោះក៏មានតែ និងកាហ្វេ ដែលមានរសជាតិផ្អែមស្រាលៗ ក៏ជាជំរើសដ៏ល្អមួយសម្រាប់អ្នកដែរ។

៥. មានអីញុាំនឹងដោយមិនគិតពីអ្វីគួរញុាំ ឬ មិនញុាំ

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នករង់ចាំរហូតដល់អ្នកឃ្លាន នោះអ្នកនឹងជ្រើសរើសអាហារណាដែលមានស្រាប់ដើម្បីចម្អែតក្រពះ ដោយមិនបានគិតពីប្រភេទអាហារ និងរបបអាហាររបស់អ្នកឡើយ។ តាមពិតទៅ យើងមិនអាចគិតទុកមិន ឬ​ ដឹងមុនបានទេថា នៅពេលណាដែលយើងឃ្លាន។ ប្រសិនបើអ្នកចំណាយពេលរៀបចំផែនការអាហារជាមុន នោះអ្នកនឹងមិនសូវខ្វល់ខ្វាយច្រើនពីអាហារដែលអ្នកត្រូវចម្អិននោះទេ។ អ្នកត្រូវប្រាកដថាផ្ទះបាយរបស់អ្នកមានអាហារសម្រន់សមស្រប ដែលអាចឲ្យអ្នកផ្តល់នូវអាហាររូបត្ថម្ភរឹងមាំដល់រាងកាយរបស់អ្នកបាន៕

ប្រភព៖ fitnessengage.com

Chann Samnang
Joker 4 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T