Vill Wannarot ចាប់ដៃគូជាមួយ Film Thanapat លើកដំបូងក្នុងរឿងភាគថ្មីមួយនេះ ត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗ (មានវីដេអូ)

//s5.kh1.co/62/62b290cd6a6d813f818c75693cce2ce9989781a7.jpg
នារី

 ២៩-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Vill Wannarot និង Film Thanaphat ជាដៃគូសម្ដែងដែលអ្នកគាំទ្រចង់ឲ្យមានរឿងជាមួយគ្នា តាំងពីយូរមកហើយ

ថៃ៖ ដូចយើងបានដឹងរួចមកហើយថា ទាំង Vill Wannarot និង Film Thanapat សុទ្ធសឹងតែជាតារាល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ថៃ ONE 31 ដែលធ្លាប់បានបង្ហាញមុខនៅក្នុងខ្សែភាពយន្តភាគថៃល្បីៗជាច្រើន។ ប៉ុន្តែតារាប្រុសស្រីទាំងពីររូបនេះ ពុំធ្លាប់មានឱកាសសម្ដែងរឿងរួមគ្នានោះហើយ ទើបអ្នកគាំទ្រជាច្រើន តែងតែប្រាថ្នាចង់ឃើញអ្នកទាំងពីរមានឱកាសសម្ដែងរឿងរួមគ្នា។ នៅទីបំផុត បំណងប្រាថ្នារបស់ហ្វេនក៏បានក្លាយមកជាការពិត ដោយសារនៅពេលនេះ ស្ថានីយ៍ទូរទស្សន៍ ថៃ ONE 31 បានត្រៀមចាក់បញ្ចាំងខ្សែភាពយន្តភាគថ្មី ដែលមានការចូលរួមសម្ដែងពីសំណាក់តារាប្រុសស្រីដ៏ល្បីទាំងពីររូបនេះ នៅលើកញ្ចក់ទូរទស្សន៍ហើយ បន្ទាប់ពីបានដំណើរការថតអស់រយៈពេលជាច្រើនខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែភាពយន្តភាគថៃមួយនេះ មានចំណងជើងថា Ruk Lek Phob ជាប្រភេទរឿងស្នេហាបែបឆ្លងភព និងមានលក្ខណៈកំប្លែងផងដែរ។ ក្នុងនោះ តួឯកប្រុសដែលសម្ដែងដោយលោក Film Thanapat ត្រូវឆ្លងភពពីសម័យទំនើប ទៅកាន់សម័យបុរាណ និងបានជួបជាមួយតួឯកស្រី ដែលសម្ដែងដោយ Vill Wannarot។ នៅពេលត្រឡប់ទៅកាន់សម័យបុរាណ តួអង្គរបស់ Film ត្រូវក្លាយខ្លួនទៅជាលោកតាទួត របស់តួអង្គ Film នៅសម័យបច្ចុប្បន្ន ដូច្នេះខ្លួនត្រូវធ្វើយ៉ាងណាឲ្យស្នេហារបស់លោកតាទួតរបស់ខ្លួន បានសម្រេចជាមួយនឹងតួអង្គរបស់ Vill

បើតាមរយៈឈុតផ្សាយពាណិជ្ជកម្មរបស់រឿងនេះ កត់សម្គាល់ឃើញថា វាមាននូវឈុតឆាកគួរឲ្យចាប់អារម្មណ៍ កំប្លុកកំប្លែង រ៉ូមេនទិក និងរឿងរ៉ាវដ៏គួរឲ្យតាមដានជាច្រើនទៀត៕

សូមទស្សនាវីដេអូ និងរូបភាពខាងក្រោម៖

វីដេអូរឿង Ruk Lek Phob
រឿង Ruk Lek Phob
រឿង Ruk Lek Phob
Film Thanaphat និង Vill Wannarot
Film Thanaphat និង Vill Wannarot
Film Thanaphat និង Vill Wannarot
Film Thanaphat និង Vill Wannarot
Film Thanaphat និង Vill Wannarot
Film Thanaphat និង Vill Wannarot
Vill Wannarot
Vill Wannarot
Vill Wannarot
Vill Wannarot
Vill Wannarot
Vill Wannarot
Film Thanaphat
Film Thanaphat
Film Thanaphat
Film Thanaphat
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T