ការនាំចេញទូរស័ព្ទចល័តទូទាំងពិភពលោកនឹងធ្លាក់ចុះ ១៤,៦ ភាគរយក្នុងឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាតកូវីដ១៩

//s5.kh1.co/42/424f0146cd913661c7a93e25f5ac2beb8c5ea30d.png
បច្ចេកវិទ្យា

 ២៨-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃអង្គារនាពេលថ្មីៗនេះ ក្រុមអ្នកវិភាគទីផ្សារពិភពលោក Gartner បានអះអាងថា ការនាំចេញទូរស័ព្ទទូទាំងពិភពលោកត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ១៤,៦ ភាគរយក្នុងឆ្នាំ ២០២០

កាលពីថ្ងៃអង្គារនាពេលថ្មីៗនេះ ក្រុមអ្នកវិភាគទីផ្សារពិភពលោក Gartner បានអះអាងថា ការនាំចេញទូរស័ព្ទទូទាំងពិភពលោកត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ១៤,៦ ភាគរយក្នុងឆ្នាំ ២០២០ ខណៈការចេញលក់ស្មាតហ្វូននឹងធ្លាក់ចុះ ១៣,៧ ភាគរយក្នុងឆ្នាំនេះ។ ការនាំចេញឧបករណ៍នានា ទៅកាន់ពិភពលោកដែលរួមមាន កុំព្យូទ័រ ថេបប្លេត (tablet) និងទូរស័ព្ទចល័តផ្សេងៗជាដើម កំពុងធ្លាក់ចុះយ៉ាងលឿន ១៣,៦ ភាគរយក្នុងឆ្នាំនេះដោយសារជំងឺវីរុសឆ្លង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

យោងតាមការកំណត់ចំណាំមួយដែលចែករំលែកដោយក្រុមវិភាគ Gartner បានបញ្ជាក់ថា ការលក់កុំព្យូទ័រ ថេបប្លេត និងទូរស័ព្ទចល័តទៅកាន់ទីផ្សារពិភពលោក មានចំនួនសរុប ១,៩ ពាន់លានគ្រឿង ហើយត្រូវបានគេរំពឹងថានឹងត្រូវនាំចេញនៅឆ្នាំ ២០២០ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ គឺមានចំនួន ២,១ ពាន់លានគ្រឿង។ ប៉ុន្តែការប៉ាន់ស្មានដោយផ្អែកលើទិន្នន័យនេះ ត្រូវបានផ្អាកដោយក្រុមហ៊ុនគិតត្រឹម ខែឧសភានេះ៕

រូបតំណាង
រូបតំណាង

ប្រភព៖ gadgets.ndtv.com

Chann Samnang
Joker 4 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T