ដល់ថ្នាក់​ប្លុក​ Instagram! អ្នកគ្រូ​ផេន​ស៊ី​ ត្រូវ​អ្នក​លេង​អ៊ីនធឺ​ណែត​​​ម្នាក់​​​ដៀល​​​កប់​ៗ​​មាត់យ៉ាងអសីលធម៌

//s5.kh1.co/15/15d3fee553b0ffb79ac0d531a350578fcf6b3fc5.jpg
នារី

 ២៨-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ស្ងាត់ៗ អ្នកគ្រូផេនស៊ី ត្រូវអ្នកលេងអ៊ិនធឺណែតម្នាក់ដៀលកប់ៗមាត់

ថៃ៖ តារាកំប្លែងថៃដ៏ល្បីឈ្មោះ Tukky Sudarat ដែលទស្សនិកជនភាគច្រើនធ្លាប់បានស្គាល់តាមរយៈការ​សម្ដែង​ជាតួអង្គក្នុងឃ្លីបវីដេអូកំប្លែង អ្នកគ្រូផេនស៊ី ក្នុងមួយរយៈពេលចុងក្រោយនេះ កំពុងជួបនូវបញ្ហាធំដោយសារអ្នកលេង​អ៊ិនធឺណែតមួយរូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ នៅពេលដែល Tukkyអ្នកគ្រូផេនស៊ី បង្ហោះរូបភាពនៅលើគណនី Instagram ស្រាប់តែមាន​អ្នកលេងអ៊ិនធឺណែត​ម្នាក់ ដែលហ្វេនជឿថា ទំនងជាប្រើប្រាស់គណនីក្លែងក្លាយ បានចូលទៅខមមិនរិះគន់​តារា​កំប្លែងរូបនេះឡើង​កប់ៗមាត់។

ពាក្យពេចន៍ដែលអ្នកលេងអ៊ិនធឺណែតប្រើប្រាស់គណនីក្លែងក្លាយរូបនោះ សរសេររិះគន់អ្នកគ្រូផេនស៊ី ហាក់បី​ដូចជាមានលក្ខណៈអសីលធម៌ខ្លាំង ដោយវាយប្រហារលើរូបសម្បត្តិ និងអត្តចរិតរបស់តារាកំប្លែងរូបនេះជាខ្លាំង ក៏ដូចជាបង្ហាញការស្អប់ខ្ពើម រហូតដល់ថ្នាក់ដែលតារាកំប្លែងរូបនេះទទួលយកមិនបាន ហើយសម្រេច​ចិត្តប្លុក​គណនីនោះចោលតែម្ដង។ ប៉ុន្តែក្រោយមក ក៏ស្រាប់តែមានគណនីក្លែងក្លាយមួយផ្សេងទៀត ចូលមកសរសេររិះគន់​ដោយ​ប្រើប្រាស់​ពាក្យអសុរោះ រិះគន់លើរូបសម្បត្តិ និងអត្តចរិតរបស់តារាកំប្លែង Tukky កប់ៗមាត់ដដែល។

ដោយហេតុនេះហើយ ទើបបានជា Tukkyអ្នកគ្រូផេនស៊ី សម្រេចចិត្តបង្ហោះសារលើគណនីហ្វេសប៊ុកជា​សាធារណៈ ដើម្បីស្នើសុំកុំឲ្យអ្នកប្រើប្រាស់គណនីក្លែងក្លាយចូលមកវាយប្រហារគាត់ដោយប្រើប្រាស់​សម្ដី​អសុរោះបែបនេះទៅទៀត។ ប៉ុន្តែបើនៅតែចង់វាយប្រហារបន្តទៀត ហ្វេនៗថា៖ «អាចចេញមុខមកផ្ទាល់ៗបាន កុំសម្ងំជេរគេ​លាក់ៗបែបនេះទៀត»៕

សូមទស្សនារូបភាពខាងក្រោម៖

សារបង្ហោះរបស់ Tukky
សារបង្ហោះរបស់ Tukky
 សម្ដីរិះគន់របស់អ្នកលេងអ៊ិនធឺណែតទៅលើ Tukky
 សម្ដីរិះគន់របស់អ្នកលេងអ៊ិនធឺណែតទៅលើ Tukky
Tukky ឬ អ្នកគ្រូផេនស៊ី
Tukky ឬ អ្នកគ្រូផេនស៊ី
Tukky ឬ អ្នកគ្រូផេនស៊ី
Tukky ឬ អ្នកគ្រូផេនស៊ី
Tukky ឬ អ្នកគ្រូផេនស៊ី
Tukky ឬ អ្នកគ្រូផេនស៊ី
Tukky ឬ អ្នកគ្រូផេនស៊ី
Tukky ឬ អ្នកគ្រូផេនស៊ី
Tukky ឬ អ្នកគ្រូផេនស៊ី
Tukky ឬ អ្នកគ្រូផេនស៊ី
Tukky ឬ អ្នកគ្រូផេនស៊ី
Tukky ឬ អ្នកគ្រូផេនស៊ី

ប្រភពTeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T