ក្រសួងពាណិជ្ជកម្មចុះ MoU ជាមួយក្រុមហ៊ុនឯកជន ទៅលើការអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មបន្លែសុវត្ថិភាព

//s5.kh1.co/4b/4b3a261030c29d84891c03bf982bab7413a9791f.jpg
Khmerhome

 ២៨-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=434,q=100/d4/d43e5418423129317dbbc76a5e635148ccebbdf0.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុម K.C.C.V PLANTATION CO., LTD ដើម្បី ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ស្តីពីអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មបន្លែសុវត្ថិភាព។ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងពិធីចុះហត្ថលេខាចុះ MoU ខាងលើ រដ្ឋលរខាធិការក្រសួងពាណិជ្ជកម្ម លោក ប៉ាវ ហេងតារា បានថ្លែងថា ម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងវិស័យបន្លែ ក្រសួងបានដឹកនាំប្រតិបត្តិគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានបង្កើតចង្កោមកសិករផលិតបន្លែសុវត្ថិភាព តាមខេត្តគោលដៅចំនួន ១៨ ក្នុងការតភ្ជាប់ទីផ្សារ និងសម្របសម្រួលភាពជាដៃគូវិស័យសាធារណឯកជន ព្រមទាំងលើកកម្ពស់ផលិតភាព និងផលចំណេញលើវិស័យបន្លែ។

https://s5.kh1.co/__image/w=650,h=434,q=100/9d/9d3eb728f68103c07081f15447842e03ecda7653.jpg

អនុស្សារណៈយោគយល់គ្នា នឹងបង្កើនកិច្ចសហការគ្នាកាន់តែស៊ីជម្រៅរវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច និងផ្សារទំនើប និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មបន្លែសុវត្ថិភាព ជាពិសេសជួយសម្របសម្រួលដល់ក្រុមផលិតបន្លែសុវត្ថិភាពដោយគាំទ្រផែនការផលិតបន្លែ និងតភ្ជាប់ទីផ្សារ។ ជាការបញ្ជាក់របស់រដ្ឋាលេខាធិដដែល។

គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច គឺជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ហើយត្រូវបានដឹកនាំប្រតិបត្តិដោយក្រសួងពាណិជ្ជកម្ម និងមានគោលដៅលើកស្ទួយ វិបុលភាពកសិករខ្នាតតូចកម្ពុជា តាមរយៈបង្កើនផលចំណេញកាន់តែច្រើនដោយតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ។ ជាការបន្តរបស់ លោក ប៉ាវ ហេងតារា បានបន្ថែមថា គម្រោងប្រតិបត្តិការនៅ ១៨ខេត្ត និងអន្តរាគមលើខ្សែច្រវាក់តម្លៃទំនិញពាណិជ្ជចំនួន៥ ដូចជា បន្លែ មាន់ស្រែ ស្រូវ ដំឡូងមី និងសូត្រឆៅ។

https://s5.kh1.co/__image/w=650,h=434,q=100/f0/f03fdbf382bc86db6de56cb8b1d3fb25424bfe37.jpg

លើសពីនេះ គម្រោងសម្របសម្រួលវេទិកាពហុភាគីពាក់ព័ន្ធជាមួយតួអង្គខ្សែច្រវាក់តម្លៃបន្លែ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យនេះ ដូចជា បច្ចេកទេសដាំដុះ ការធ្វើផែនការហិរញ្ញវត្ថុនិងអាជីវកម្ម ប្រព័ន្ធស្រោចស្រព ឥណទាន និងទីផ្សារ។ ជាការបន្ថែមទៀតរបស់ រដ្ឋលេខាធិការដដែល លោក ថា ថ្មីៗនេះ គម្រោងបានសហការជាមួយក្រុមហ៊ុន ខាងលើ ដែលបង្កើតផ្សារទំនើបនៅរាជធានី ដើម្បីភ្ជាប់ក្រុមកសិករផលិតបន្លែសុវត្ថិភាពពីសហគមន៍ផលិតផ្ទាល់មកដល់រាជធានីភ្នំពេញ។

គួរកត់សម្គាល់ថា គោលដៅសំខាន់ៗនៃ MoU នេះ រួមមាន កំណត់រកឱកាសសម្រាប់សកម្មភាពរួមគ្នា និងធ្វើជាដៃគូរយុទ្ធសាស្រ្តសម្រាប់ដោះស្រាយបញ្ហាប្រឈមក្នុងបរិបទនៃផលិតកម្មកសិ-ពាណិជ្ជកម្ម និងបញ្ហាទីផ្សារ និងលើកកម្ពស់មុខទំនិញ / ផលិតផលកសិ-ពាណិជ្ជកម្មនៅមូលដ្ឋានតាមរយៈប្រព័ន្ធទីផ្សារទំនើប និងការតភ្ជាប់ទីផ្សារ ដើម្បីគាំទ្រដល់កសិករផលិតនៅមូលដ្ឋាន។ ជាបញ្ជាក់បន្ថែមទៀតរបស់ លោក លោក ប៉ាវ ហេងតារា។

https://s5.kh1.co/__image/w=650,h=434,q=100/dd/dd6b704144f80a16f0cd8a10bf8ad192109fff79.jpg

សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាខាងលើ ចូលរួមដោយ លោក វ៉ា រុតសាន ប្រធានទីប្រឹក្សានៃក្រសួងពាណិជ្ជកម្ម លោក ចាន់ សុខទី អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច លោក លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដៃគូរអភិវឌ្ឍន៍ ក្រុមកសិករ ផលិតបន្លែសុវត្ថិភាព ព្រមទាំងក្រុមការងារគម្រោងជាច្រើនរូប៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T