ល្អណាស់! មុខងារថ្មីមួយនេះរបស់ Gmail នឹងកាត់បន្ថយភាពស្មុគស្មាញ នៃការប្រើប្រាស់ ឲ្យកាន់តែងាយស្រួលជាងមុន

//s5.kh1.co/a8/a8986280e677152c21522d14dbfb6e67bd60f2ae.jpg
បច្ចេកវិទ្យា

 ២៨-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មុខងារមីនុយថ្មី Quick Settings នឹងលោតចេញនូវជម្រើសផ្សេងៗគ្នានេះ នៅផ្នែកខាងស្ដាំប្រអប់ទទួលសារ។

បរទេស៖ Google ទើបតែប្រកាសបង្ហាញមុខងារថ្មីមួយនៅលើមីនុយរបស់​ Gmail លើកុំព្យូទ័រ ហើយវាជា “quick settings” ដែលមានគោលបំណងជួយអ្នកប្រើប្រាស់ រកមើលនិងប្រើប្រាស់ theme ជាច្រើន និងការកំណត់ផ្សេងៗដើម្បីប្ដូរបទពិសោធន៍ Gmail របស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មុខងារ Quick Settings នៅផ្នែកខាងស្ដាំ
មុខងារ Quick Settings នៅផ្នែកខាងស្ដាំ

ជម្រើសទាំងនេះរួមមានការផ្លាស់ប្ដូរទំហំគម្លាតនៃពាក្យ ជ្រើសរើសពីប្រភេទនៃប្រអប់ទទួលសារ និងបន្ថែមផ្ទាំងអាន និងជម្រើសផ្សេងៗទៀត។ ការពិតទៅជម្រើសនៅលើមុខងារថ្មីនេះ មិនមែនទើបតែមាននោះទេ ប៉ុន្តែពីមុនមកវាត្រូវបានគេបង្កប់ នៅក្នុងការកំណត់ setting របស់ Gmail។ អ្នកប្រើប្រាស់ជាច្រើន មិនបានដឹងអំពីជម្រើសដែលមាននេះទេ លើកលែងតែពួកគេប៉ិនប្រសប់ខាងរាវ។

មុខងារមីនុយថ្មី Quick Settings នឹងលោតចេញនូវជម្រើសផ្សេងៗគ្នានេះ នៅផ្នែកខាងស្ដាំប្រអប់ទទួលសារ ដើម្បីងាយស្រួលចូលប្រើ។ ហើយនៅពេលអ្នកធ្វើការជ្រើសរើស អ្នកអាចមើលឃើញប្រអប់ទទួលសារមានការផ្លាស់ប្ដូរភ្លាមៗ ដែលវាអនុញ្ញាតឲ្យអ្នកសាកល្បងការកំណត់និង theme មុនពេលសម្រេចចិត្តជ្រើសវា។

មុខងារមួយនេះនឹងជួយកាត់បន្ថយពេលវេលា នៃការកំណត់ជម្រើសផ្សេងៗ
មុខងារមួយនេះនឹងជួយកាត់បន្ថយពេលវេលា នៃការកំណត់ជម្រើសផ្សេងៗ

នៅពេលមុខងារបានមកដល់គណនីរបស់អ្នក វានឹងដំណើរការលោតចេញដោយស្វ័យប្រវត្តិ ហើយអ្នកមិនចាំបាច់ចេញពីទំព័រ ដើម្បីមើលការផ្លាស់ប្ដូរ ដែលអ្នកបានកំណត់ចំពោះប្រអប់ទទួលសាររបស់អ្នកទេ។ ទោះជាយ៉ាងណា អ្នកប្រើប្រាស់មួយចំនួនអាចទទួលបានការ update នៅពេលវេលាផ្សេងៗគ្នា ដែលវាអាចនឹងបញ្ចេញនៅថ្ងៃទី២២ ខែមិថុនា ខាងមុខនេះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T