ភ្នំពេញ៖ ដើម្បីចូលរួម កាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ និងរក្សាសណ្តាប់ធ្នាប់ក្នុងការ ដឹកជញ្ជូន នាឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ កម្លាំងនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣ នេះ បាន ឃាត់រថយន្ត ដែលដឹកលើសចំណុះ ដោយមានអ្នកជិះ ជាច្រើននាក់ ឆ្ពោះទៅកាន់ បណ្តាខេត្ត ។

នាយរងការិយាល័យ ចរាចរ ជើងគោក លោក ប៉ែន ឃុន បានឲ្យដឹងថា រថយន្តប្រភេទនីសាន់ ដែលដឹកចំនួនមនុស្ស ច្រើនលើស ចំណុះ ត្រូវបានសមត្ថកិច្ច របស់លោក ឃាត់ទុក ហើយបញ្ជូនទៅ រក្សាទុកនៅ ការិយាល័យចរចរណ៍ជើងគោក ដោយឲ្យ ម្ចាស់រថយន្ត យករថយន្ត ផ្សេងមកផ្ទេរ មនុស្ស ។ ដោយឡែក រថយន្ត គឺទុករហូតដល់ ចប់ឆ្នាំចូលឆ្នាំ ដើម្បីព្រមានឲ្យ ម្ចាស់រៀងចាល ព្រោះតែមិនបាន ស្តាប់ការណែនាំ របស់សមត្ថកិច្ច។

លោក ប៉ែន ឃុន បានបន្តថា មូលហេតុដែលនាំឲ្យ សមត្ថកិច្ច មានវិធានការ បែបនេះ គឺក្នុងបំណង កាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ នាពេលបច្ចុប្បន្ននេះ និងធ្វើតាមការ ណែនាំរបស់ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ ក្រោយពេលដែលអគ្គស្នងការនគរបាលបានដាក់បទបញ្ជា ចំពោះរថយន្តដឹកទំនិញ និងអ្នកដំណើរ។

យ៉ាងណាក៏ដោយនាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣ នេះនៅតាមផ្លូវជាតិមួយចំនួន ឆ្ពោះទៅតាមបណ្តាខេត្ត នៅតែបំពានការព្រមានរបស់សមត្ថកិច្ច និងការណែនាំ ហើយដឹក និងផ្ទុកចំនួនមនុស្សយ៉ាងច្រើន ស្ទើរតែទៅមុខលែងរួច។

ជាមួយគ្នានេះ លោក ប៉ែន ឃុន បានអំពាវនាវ ដល់អ្នកបើកបរទាំងអស់ ត្រូវចូលរួមទាំងអស់គ្នា ទប់ស្កាត់គ្រោះ ថ្នាក់ចរាចរណ៍ នាបុណ្យចូលឆ្នាំថ្មីនេះ ពោលត្រូវបើកបរ គោរពសិទ្ធិគ្នា កុំបើកបរហួសល្បឿនកំណត់ កុំបើកប្រជែងគ្នា និងពេលស្រវឹងកុំបើកបរ ។

អ្នកបើកបរទាំងអស់ត្រូវចងចាំពាក្យស្លោករបស់សម្តេចនាយករដ្ឋមន្រ្តី មួយឃ្លាំថា ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍៕








ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]