Gun និង Marie ត្រូវហ្វេន​សង្ស័យថា ​ត្រូវរ៉ូវគ្នាវិញហើយ ដោយ​សារ​តែហេតុផល​មួយ​នេះ

//s5.kh1.co/47/470e03e18bed0402e9c14bc5bc40f2aa4440d032.jpg
នារី

 ២៨-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Gun និង Marie ប្រហែលជាត្រូវរ៉ូវគ្នាវិញហើយ ដោយសារតែហេតុផលមួយនេះ

ថៃ៖ រឿងរ៉ាវនៃការបែកបាក់ស្នេហារវាង តារាចម្រៀងថៃដ៏ល្បីឈ្មោះ Gun Naphat និងមិត្តស្រី Marie Broenner បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ នៅលើបណ្ដាញអ៊ិនធឺណែតរបស់ប្រទេសថៃ ដោយអ្នកគាំទ្រសុទ្ធសឹងតែ​បញ្ចេញមតិខុសៗគ្នា ទៅលើមូលហេតុនៃការបែកបាក់ស្នេហារវាងអ្នកទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកទល់ពេលនេះ សាមីខ្លួនទាំងសងខាងបានចេញមុខបកស្រាយហើយថា អ្នកទាំងពីរសម្រេចចែកផ្លូវគ្នា​ដោយ​សន្តិវិធី និងការព្រមព្រៀងរៀងៗខ្លួន មិនមានវត្តមានអ្នកទីបី ឬការជ្រៀតជ្រែកបំបែកបំបាក់ពីបុគ្គលណាម្នាក់ឡើយ។ រឿងរ៉ាវនៃការបែកបាក់ស្នេហារបស់គូស្នេហ៍មួយគូនេះ បានធ្វើឲ្យអ្នកគាំទ្រខកចិត្ត និងសោកស្ដាយជាខ្លាំង។

ប៉ុន្តែពេលនេះ អ្នកគាំទ្ររបស់តារាថៃទាំងពីររូប ហាក់បីដូចជាមានសង្ឃឹមឡើងវិញថា តារាទាំងពីររូបអាចនឹងត្រូវរ៉ូវគ្នា​វិញ ដោយសារតែពួកគេបានសង្កេតឃើញចំណុចមួយនេះនៅលើគណនី Instagram របស់ Marie Broenner។ កាលពីបែកគ្នាភ្លាមៗ Marie Broenner បានដាក់រូបភាពគូជាមួយនឹង Gun ជារូបភាព Private ទាំងអស់ ជាហេតុធ្វើឲ្យអ្នកគាំទ្រមើលមិនឃើញតទៅទៀត ប៉ុន្តែពេលនេះ Marie បានដាក់រូបភាពគូជាមួយនឹង Gun ជារូបភាព Public វិញហើយ ដូច្នេះវាអាចចាត់ទុកថាជាសញ្ញាណល្អមួយ ដែលអ្នកគាំទ្រអាចសន្និដ្ឋានបានថា អ្នកទាំងពីរប្រហែលជាត្រឡប់មកត្រូវរ៉ូវគ្នាវិញហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

គណនី Instagram របស់ Marie Broenner
គណនី Instagram របស់ Marie Broenner
Gun Naphat និង Marie Broenner
Gun Naphat និង Marie Broenner
Gun Naphat និង Marie Broenner
Gun Naphat និង Marie Broenner
Gun Naphat និង Marie Broenner
Gun Naphat និង Marie Broenner
Gun Naphat និង Marie Broenne
Gun Naphat និង Marie Broenne
Marie Broenner
Marie Broenner

ប្រភពTeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T