​ថៃ​រកឃើញមនុស្ស១១នាក់ ឆ្លងជំងឺ​កូវីដ១៩

//s5.kh1.co/42/42e4a25034a845a567328c4e60bd7099191769be.jpg
សង្គម

 ២៨-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នកនាំពាក្យក្រសួងសុខាភិបាលថៃបាន​រាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍នេះ​ ប្រទេសថៃ​មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីមកពីក្រៅប្រទេសចំនួន ១១នាក់ ដែលធ្វើឱ្យករណីឆ្លងសរុបឡើងដល់ ៣,០៦៥នាក់

បាងកក៖ អ្នកនាំពាក្យក្រសួងសុខាភិបាលថៃបាន​រាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍នេះ​ ប្រទេសថៃបានរកឃើញ​​​អ្នកឆ្លងជំងឺកូវីដ១៩មកពីក្រៅប្រទេសចំនួន ១១​​នាក់ ដែលធ្វើឱ្យចំនួន​អ្នកឆ្លងសរុបឡើងដល់ ៣,០៦៥នាក់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រទេសថៃ រកឃើញករណីឆ្លងជំងឺកូវីដ១៩ មកពីក្រៅប្រទេសចំនួន១១ករណី
ប្រទេសថៃ រកឃើញករណីឆ្លងជំងឺកូវីដ១៩ មកពីក្រៅប្រទេសចំនួន១១ករណី

​លោក Taweesin Wisanuyothin ​បាន​ឱ្យដឹងថា៖

ករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មី​នេះរួមមាន ​១ករណីគឺជាស្ត្រីថៃ​វ័យ ៣២ឆ្នាំ ដែលត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងខេត្តសាមុតប្រាកាន បន្ទាប់ពី​វិលត្រឡប់មកពីប្រទេសឥណ្ឌាកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ហើយ ៦​ករណី គឺជាស្ត្រីម៉ាសា និងអ្នកបម្រើការតាមផ្ទះ ដែលមានវ័យចាប់ពី ២៧-៥២ឆ្នាំ ត្រូវបានដាក់ឱ្យនៅដាច់ឡែកក្នុងទីក្រុងបាងកក ក្រោយវិលត្រឡប់ពីប្រទេសកាតាវិញ។ ចំណែក ៤ករណីផ្សេងទៀត គឺជាកម្មករសំណង់ ដែលមានអាយុចាប់ពី​ ៣៩-៥១ឆ្នាំ ​ត្រូវបានដាក់ឱ្យនៅដាច់ឡែកក្នុងទីក្រុងបាងកកដូចគ្នា បន្ទាប់ពីធ្វើដំណើរវិលត្រឡប់ពីប្រទេសគុយវ៉ែតកាលពីថ្ងៃអាទិត្យកន្លងទៅ។

Taweesin Wisanuyothin
ប្រទេសថៃ រកឃើញករណីឆ្លងជំងឺកូវីដ១៩ មកពីក្រៅប្រទេសចំនួន១១ករណី
ប្រទេសថៃ រកឃើញករណីឆ្លងជំងឺកូវីដ១៩ មកពីក្រៅប្រទេសចំនួន១១ករណី

​គួរជម្រាបផងដែរថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ កាលពីខែមករាកន្លងមក ប្រទេសថៃ​មានអ្នកស្លាប់ដោយជំងឺនេះ​ចំនួន ៥៧នាក់ ​អ្នកជាសះស្បើយ ២,៩៤៥ នាក់ ​ហើយចំណែក​ ៦៣ នាក់ផ្សេងទៀត គឺកំពុងសម្រាកព្យាបាលនៅ​មន្ទីរពេទ្យ​៕

ប្រទេសថៃ រកឃើញករណីឆ្លងជំងឺកូវីដ១៩ មកពីក្រៅប្រទេសចំនួន១១ករណី
ប្រទេសថៃ រកឃើញករណីឆ្លងជំងឺកូវីដ១៩ មកពីក្រៅប្រទេសចំនួន១១ករណី
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T