ទុក្ខជាន់ទុក្ខ! ឆេះអគារមន្ទីរពេទ្យដាក់អ្នកជំងឺកូវីដ-១៩ នៅបង់ក្លាដែស បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ (មានវីដេអូ)

//s5.kh1.co/5c/5cdebb4bd25ee336471f908c315b54a34cbb440f.jpg
សង្គម

 ២៨-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មនុស្សចំនួន៥នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងគ្រោះអគ្គិភ័យឆាបឆេះអគារមន្ទីរពេទ្យ សម្រាប់ដាក់អ្នកជំងឺកូរីដ-១៩ ដ៏ឈានមុខមួយរបស់ប្រទេសបង់ក្លាដែស កាលពីថ្ងៃពុធ ទី២៧ ខែឧសភា​ម្សិលមិញនេះ

ដាកា៖ យ៉ាងហោចណាស់ មនុស្សចំនួននាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងគ្រោះអគ្គិភ័យឆាបឆេះអគារមន្ទីរពេទ្យ សម្រាប់ដាក់អ្នកជំងឺកូរីដ-១៩ ដ៏ឈានមុខមួយរបស់ប្រទេសបង់ក្លាដែស កាលពីថ្ងៃពុធ ទី២៧ ខែឧសភា​ ម្សិលមិញនេះ។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន CNA

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍អគ្គិភ័យ បានកើតឡើងនាវេលាម៉ោង និង៤៨នាទីយប់ (ម៉ោងក្នុងប្រទេសបង់ក្លាដែស) នៅសង្កាត់ហ្គូហាន់សាន នៃរដ្ឋធានីដាកា។ បើតាមទីភ្នាក់ងារពន្លត់អគ្គិភ័យ លោក Kamrul Hasan បានប្រាប់សារព័ត៌មានមួយថា អគ្គិភ័យបានឆាបឆេះឡើងនៅពេលម៉ាសុីនត្រជាក់ផ្ទុះ ប៉ុន្ដែក្រុមការងាររបស់លោក អាចគ្រប់គ្រងស្ថានភាពបានវិញ ក្នុងរយៈពេលប្រហែលម៉ោង។ តែជាអកុសល មានមនុស្សចំនួននាក់ ដែលនាក់ជាអ្នកជំងឺកូវីដ-១៩ និងនាក់ទៀតតេស្តអវិជ្ជមាន បានស្លាប់បាត់បង់ជីវិត។

គួរឲ្យដឹងផងដែរថា ហេតុការណ៍ខាងលើបានកើតឡើងស្របពេលប្រទេសបង់ក្លាដែស កំពុងរងគ្រោះដោយសារជំងឺកូវីដ-១៩ ខ្លាំងនៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ ហើយបច្ចុប្បន្ន ប្រទេសនេះមានករណីឆ្លងសរុបជិត ៤០,០០០នាក់ និងអ្នកស្លាប់កើនដល់ ៥៤៥នាក់ផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ទិដ្ឋភាពអគ្គិភ័យឆាបឆេះ
ទិដ្ឋភាពអគ្គិភ័យឆាបឆេះ
ទិដ្ឋភាពអគ្គិភ័យឆាបឆេះ
ទិដ្ឋភាពអគ្គិភ័យឆាបឆេះ
ទិដ្ឋភាពអគ្គិភ័យឆាបឆេះ
ទិដ្ឋភាពអគ្គិភ័យឆាបឆេះ
ទិដ្ឋភាពអគ្គិភ័យឆាបឆេះ
ទិដ្ឋភាពអគ្គិភ័យឆាបឆេះ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T