រោងភាពយន្តមិនទាន់បើកទ្វារ ហ៊ុយ យ៉ាឡេង សម្រេចចេញជាសៀវភៅភាពយន្តជូនអ្នកគាំទ្រអានសិន!

//s5.kh1.co/1a/1abfef205f6bb9497638ee0fbfe9552193abd5a9.jpg
តារា & កម្សាន្ដ

 ២៨-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ថ្ងៃនេះនៅក្នុងទំព័រហ្វេកប៊ុកផេកផ្លូវការរបស់អ្នកដឹកនាំរឿង ហ៊ុយ យ៉ាឡេង ដែលមានឈ្មោះថា «កថាជ័យ» បានបង្ហាញផ្ទាំងផូស្ទ័រភាពយន្តថ្មីដែលមានចំណងជើងថារឿង «ខ្មោចចូល»។

ភ្នំពេញ៖ ថ្ងៃនេះនៅក្នុងទំព័រហ្វេកប៊ុកផេកផ្លូវការរបស់អ្នកដឹកនាំរឿង ហ៊ុយ យ៉ាឡេង ដែលមានឈ្មោះថា «កថាជ័យ» បានបង្ហាញផ្ទាំងផូស្ទ័រភាពយន្តថ្មីដែលមានចំណងជើងថារឿង «ខ្មោចចូល» ហើយលោកបានរៀបរាប់ថា ដោយសារតែប្រទេសយើងនៅមានវិបត្តិជំងឺកូវីត ហើយរោងភាពយន្តមិនទាន់បើកទ្វារ ទើបលោកសម្រេចចិត្តចេញផ្សាយភាពយន្តថ្មីរបស់លោកជាសៀវភៅភាពយន្តសិន ទម្រាំដល់រោងភាពយន្តបើកទ្វារ និងអាចចេញផលិតជាភាពយន្តបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយខ្សែភាពយន្តថ្មីនេះ ជាប្រភេទភាពយន្តភ័យរន្ធត់ដែលត្រូវចិត្តយុវវ័យចង់បាន បន្ទាប់ពីលោកផលិតភាពយន្តជីវិតរឿង «ដើម្បីកូន» ដែលជាភាពយន្តជីវិតពិតបង្ហាញពីជីវិតអ្នកធាក់ស៊ីក្លូរួចមក។

  រឿង «ខ្មោចចូល»
  រឿង «ខ្មោចចូល»

ហើយអត្ថន័យភាពយន្តនេះ លោកបានរៀបរាប់ដោយសង្ខេបថា៖ តួសម្តែងក្នុងរឿង «ខ្មោចចូល» ឧត្តម ជានាយទាហានដែលបាត់ខ្លួនក្នុងរបបសាធារណរដ្ឋ គ្រួសារគិតថាឧត្តមស្លាប់ ក៏ប៉ុន្តែស្រាប់តែថ្ងៃមួយបានលេចវត្តមានឧត្តមនៅមុខផ្ទះ គ្រប់គ្នាស្រឡាំងកាំងពិសេសគឺសុភាដែលជាភរិយាឧត្តមស្ទុះមកឱបប្តីទាំងទឹកភ្នែក។ នៅរាត្រីនោះគ្រួសារឧត្តមបានធ្វើពិធីជប់លាងអបអរប្តីត្រឡប់មកវិញ ឧត្តមស្រវឹងបានអួតហេតុអ្វីគេមិនស្លាប់ព្រោះគេមានខ្នាយបារមីដែលគ្រូគេបានឱ្យ។ គ្រប់គ្នាភ្ញាក់ផ្អើលនឹងខ្នាយនោះណាស់ ឧត្តមស្រវឹងដល់ក្អួតសន្លប់ត្រូវកូនទាហានសែងចូលដេក។

ព្រឹកឡើងឧត្តមត្រូវភរិយាហៅកាត់សក់ ឧត្តមដើរធ្នឹងមិននិយាយស្តីទៅកន្លែងកាត់សក់ ពូសុខជាងកាត់សក់រៀបយកកន្រ្តៃកាត់សក់ តែត្រូវឧត្តមធ្វើកាយវិកាចង្អុលឱ្យកោរពុកមាត់សិន ទាំងអស់គ្នាខ្លាចឧត្តមដែលបើកភ្នែកធំៗមិននិយាយស្តីសោះ ជាងកោរពុកមាត់ឧត្តមទាំងភ័យខ្លាច គ្រាន់តែកោរពុកមាត់រួចឧត្តមរាងញញឹមបន្តិច ជាងទាញកន្រ្តៃរកកាត់សក់ម្តង គ្រាន់តែជាងទាញកន្ត្រៃរកកាត់សក់ ឧត្តមឆក់យកកន្ត្រៃចាក់ចំកណ្តាលភ្លៅជាង​ ជាងស្រែកអូយដោយក្តីឈឺចាប់។ កូនទាហានរត់មកចាប់ឧត្តម សោភារត់មកតក់ស្លុតយ៉ាងខ្លាំង ឧត្តមស្រែកដូចបិសាចហើយក៏សន្លប់ រឿងរ៉ាវខ្មោចចូលត្រូវចាប់ផ្តើមឡើង។

លោកអ្នកអាចធ្វើការកក់សៀវភៅរឿង «ខ្មោចចូល» ប្រភេទភ័យរន្ធត់ កក់ឥឡូវនេះតម្លៃត្រឹមតែ ២៤,០០០ រៀល ១អាទិត្យក្រោយទទួលបានសៀវភៅ។ រួសរាន់ណា៎ព្រោះចំនួនមានកំណត់។ ចូលទៅកាន់ website ដើម្បីមើលប្រភេទទំនិញនេះ https://www.l192.com/product/362378 មាននៅ App L192 ទាញយក App តាមនេះ L192.COM/download ឬលោកអ្នកអាចទំនាក់ទំនងទិញតាមរយៈលេខទូរស័ព្ទ 089/ 085/ 016 955 505៕

  រឿង «ខ្មោចចូល»
  រឿង «ខ្មោចចូល»
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T