កាលពីពេលថ្មីៗនេះ ក្រុម “Anti Smoke” ក្នុងប្រទេសសឹង្ហបុរី មានប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីបានឃើញ រូបសិស្សប្រុសអនុវិទ្យាល័យម្នាក់ ឈរជក់បារីនៅក្នុងបរិវេនសាលាមួយ ក្នុងប្រទេសសឹង្ហបុរី។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា សិស្សប្រុសនោះ ត្រូវបានគេប្រទះឃើញ ឈរជក់បារីក្នុងបរិវេនអនុវិទ្យាល័យ “Ping Yi Secondary School” ក្នុងប្រទេសសឹង្ហបុរី កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង២ និង ៣០នាទីល្ងាច។

ដូចគ្នានេះដែរ មានការរិះគន់យ៉ាងខ្លាំង ចំពោះសិស្សប្រុសរូបនោះ ដោយសារតែគាត់មិនទាន់គ្រប់អាយុ ក្នុងការប្រលូកខ្លួន ពាក់ព័ន្ធនឹងការជក់បារីនេះទេ គួរតែខិតខំរៀនសូត្រវិញ ទើបជាការត្រឹមត្រូវ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះបញ្ហានេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]