បើអ្នកចង់គ្រប់គ្រងថវិកាបានត្រឹមត្រូវ គន្លឹះទាំង ៤នេះអាចជួយដោះស្រាយបញ្ហាបាន

//s5.kh1.co/6a/6a8cc5af7e31867cd2015742acc3dbcd81a718df.jpg
យល់ដឹង

 ២៨-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្នុងការប្រកបមុខរបររកស៊ី មនុស្សគ្រប់រូបតែងតែចង់រៀបចំប្រាក់ក្នុងការចំណាយ និងចំណូលរបស់ខ្លួនឲ្យមានរបៀបរៀបរយ និងច្បាស់លាស់ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារ ជាពិសេសគឺខ្លួនឯង ពីពេលបច្ចុប្បន្ន​រហូតទៅដល់អនាគត។

ក្នុងការប្រកបមុខរបររកស៊ី មនុស្សគ្រប់រូបតែងតែចង់រៀបចំប្រាក់ក្នុងការចំណាយ និងចំណូលរបស់ខ្លួនឲ្យមានរបៀបរៀបរយ និងច្បាស់លាស់ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារ ជាពិសេសគឺខ្លួនឯង ពីពេលបច្ចុប្បន្ន​រហូតទៅដល់អនាគត។ ដូច្នេះ តើយើងគួរតែមានវិធីសាស្ត្រអ្វីខ្លះ ដែលអាចធ្វើឲ្យអ្នកចេះគ្រប់គ្រងថវិការបស់អ្នកបានត្រឹមត្រូវបាន?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គន្លឹះទាំង ៤ ខាងក្រោមនេះ នឹងអាចជួយដោះស្រាយពីបញ្ហានេះបាន៖

១. កំណត់គោលដៅហិរញ្ញវត្ថុរបស់អ្នក

រូបតំណាង
រូបតំណាង

អ្នកត្រូវស្វែងយល់អំពីអ្វីដែលអ្នកកំពុងធ្វើ និងអ្វីដែលអ្នកកំពុងជួបប្រទះ ដើម្បីដឹងពីដំណោះស្រាយដែលអាចជួយអ្នកក្នុងការកសាងថវិកា ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នក។ តើអ្នកចង់សងបំណុលទេ? តើអ្នកកំពុងសន្សំសម្រាប់ការទិញអ្វីមួយដ៏សំខាន់មែនទេ? តើអ្នកកំពុងតែសំឡឹងមើលទៅស្ថេរភាពផ្នែកហិរញ្ញវត្ថុមែនទេ? ដូច្នេះ អ្នកគួរតែកំណត់អាទិភាពកំពូលរបស់អ្នកថា តើអ្វីដែលចាំបាច់បំផុត នោះអ្នកនឹងអាចកសាងថវិការបស់អ្នកឱ្យសមរម្យបាន។

២. គណនាពីប្រាក់ចំណូល និងចំណាយប្រចាំខែសរុបរបស់អ្នក

រូបតំណាង
រូបតំណាង

វិធីរក្សាប្រាក់ដ៏ល្អនោះគឺ មិនធ្វើអ្វីដែលប៉ះពាល់​ឬ លើសពីប្រាក់ចំណូលរបស់អ្នក។ អ្នកត្រូវចាប់ផ្តើមដោយការគណនាប្រាក់ចំណូលប្រចាំខែសរុប និងប្រៀបធៀបទៅលើការចំណាយរបស់អ្នក សូម្បីតែប្រាក់ដែលអ្នកចំណាយទៅលើរបស់របរផ្សេងៗដូចជា ការដើរលេង ការរៀបចំផ្ទះសម្បែង ឬ ការចិញ្ចឹមជីវិត។ល។​ ដែលអ្នកគួរតែដឹង ប្រសិនបើអ្នកចែករំលែកការចំណាយជាមួយដៃគូរបស់អ្នក ចូរគណនាប្រាក់ចំណូលរួមរបស់អ្នកដើម្បីរកចំណូលសម្រាប់ថវិកាគ្រួសារ។ អ្នកគួរតែតាមដានពីចំណូល​ និងចំណាយរបស់អ្នកជារៀងរាល់ខែ។

៣. កត្តាក្នុងការចំណាយមិនចាំបាច់របស់អ្នក

រូបតំណាង
រូបតំណាង

ថវិកាដំណើរការបានល្អបំផុត គឺនៅពេលវាឆ្លុះបញ្ចាំងពីជីវិតប្រចាំថ្ងៃរបស់អ្នក។ សូមក្រឡេកមើលការចំណាយទៀងទាត់ ដែលមិនចាំបាច់របស់អ្នក ហើយបង្កើតវាចូលក្នុងថវិការបស់អ្នកវិញ។ ដូច្នេះ អ្នកអាចគិតទុកជាមុនអំពីអ្វីដែលអ្នកគួរតែចំណាយចាំបាច់។ ឧបមាថា អ្នកទទួលកាហ្វេរៀងរាល់ព្រឹកនៅតាមផ្លូវទៅធ្វើការ ចុះហេតុអ្វីអ្នកមិនទាញវាឲ្យចូលទៅក្នុងថវិការបស់អ្នកវិញទៅ?

៤. បង្កើតវិធីសន្សំខ្លះដើម្បីទទួលបានចំណូល

រូបតំណាង
រូបតំណាង

ចំនួនទឹកប្រាក់ដែលអ្នកសន្សំ គឺវាត្រូវពឹងផ្អែកទៅលើការងាររបស់អ្នកទាំងស្រុង។ អ្នកគួរតែរៀបចំការចំណាយផ្ទាល់ខ្លួន និងគោលដៅហិរញ្ញវត្ថុរបស់អ្នកឲ្យបានច្បាស់។ ម្យ៉ាងវិញទៀត អ្នកត្រូវតែមានគោលបំណងសន្សំប្រាក់រាល់ខែ ទោះបីជាវាបានត្រឹមតែ ៥០ ឬ ១០ ដុល្លារក៏ដោយ ក៏វាប្រសើរជាងគ្មានប្រាក់សន្សំដែរ។ អ្នកអាចរក្សាប្រាក់នោះនៅក្នុងគណនីសន្សំមួយដាច់ដោយឡែក ពីគណនីធនាគារចម្បងរបស់អ្នក ដូច្នេះវាមិនធ្វើឲ្យអ្នកចំណាយដោយផ្ដេសផ្ដាសនោះទេ៕

ប្រភព៖ wikihow.com

Chann Samnang
Joker 4 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T