Lady​ Gaga​​ បង្ហាញ​​អារម្មណ៍​​បែប​នេះ ក្រោយ​​ច្រៀង​រួម​មួយ​បទ​​ជាមួយ​​​ក្រុម​ BLACKPINK

//s5.kh1.co/a4/a442cdd713139eb9f1e7863d398762a15c989d1f.jpg
នារី

 ២៨-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Lady Gaga បានបង្ហាញអំពីបទពិសោធន៍ ដែលអ្នក​នាង​បាន​ធ្វើការ​ជាមួយ​ក្រុម​តារា​កូរ៉េ BLACKPINK ជាមួយនឹងបទចម្រៀងថ្មីរបស់ពួកគេ ដែលមានចំណងជើងថា "Sour Candy"

តារាចម្រៀងអន្តរជាតិ អ្នកនាង Lady Gaga បានបង្ហាញអំពីបទពិសោធន៍វិជ្ជមានល្អៗ ដែលអ្នក​នាង​បានធ្វើការជាមួយក្រុមតារាកូរ៉េ BLACKPINK ជាមួយនឹងបទចម្រៀងថ្មីរបស់ពួកគេ ដែលមាន​ចំណង​​​​ជើងថា "Sour Candy" ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាង Lady Gaga បានបញ្ជាក់ថា៖ "នៅពេលដែលខ្ញុំសួរពួកគេថាតើពួកគេចង់​ចូលរួម​ច្រៀង​ចម្រៀងមួយបទរួមគ្នាជាមួយនឹងខ្ញុំដែរ ឬ ទេ?" អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺក្រុមតារាចម្រៀង BLACKPINK​ ឆ្លើយតបមកវិញ ជាមួយនឹងសេចក្ដីពេញចិត្តជាខ្លាំង។

ម្យ៉ាងវិញទៀត អ្នកនាង Lady Gaga បានបន្តថា៖ "ខ្ញុំចូលចិត្តមនុស្សដែលមានឥទ្ធិពល​ដូចពួកគេ​ណាស់ នៅពេលដែលយើងធ្វើការជាមួយគ្នា។"

BLACKPINK & Lady Gaga
BLACKPINK & Lady Gaga
BLACKPINK & Lady Gaga
BLACKPINK & Lady Gaga

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន tvgroove នោះ អ្នកនាង Lady Gaga បានបញ្ជាក់ថា៖ "ពួកយើងធ្វើការយ៉ាងសប្បាយរីករាយ និងផ្តល់កម្លាំងចិត្តគ្នាទៅវិញទៅមក នៅក្នុងការថតបទចម្រៀងថ្មីមួយនេះ ហើយខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែល​បានលឺ​សំលេង​ច្រៀងរបស់ពួកគេ គឺពិតជាពីរោះពិតមែន។ ខ្ញុំស្ញប់ស្ញែងណាស់ដែលបានក្លាយខ្លួនជាសមាជិកទី ៥ នៃក្រុមតារាចម្រៀងកូរ៉េ BLACKPINK នៅក្នុងបទចម្រៀងមួយបទនេះ៕

Lady Gaga's response <br>
Lady Gaga's response

ប្រភព៖ allkpop.com

Chann Samnang
Joker 4 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T