វីឌីអូឃ្លីប គួរអោយតក់ស្លុតមួយ បានបង្ហាញពី សកម្មភាព ដ៏ក្លាហានមិនខ្លាចស្លាប់ របស់បុរសម្ចាស់ហាងម្នាក់ ឈ្មោះ Luis Quizphe អាយុ ៦២ឆ្នាំ ដែលគាត់បាន តទល់ជាមួយនឹងចោរ ដែលចូលមកភ្ជង់ប្លន់ នៅក្នុងហាងរបស់គាត់ កាលពីថ្ងៃទី ៩ ខែមេសា កន្លងទៅនេះ។

បើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង នៅហាងមួយកន្លែង ក្នុងទីក្រុង ឆីកាហ្គូ សហរដ្ឋអាមេរិក។ ចោរប្លន់ពីរនាក់ បានចូលមកប្លន់ នៅក្នុងហាងរបស់គាត់ តែជនរងគ្រោះ មិនព្រមបណ្តោយ អោយចោរធ្វើអ្វីតាមអំពើចិត្តនោះទេ ដោយគាត់បានប្រើដំបង វាយតទល់ជាមួយនឹងចោរទាំងនោះ រហូតពួកចោររត់បាត់អស់តែម្តង។ យ៉ាងណាមិញ គាត់ក៏ត្រូវបានចោរបាញ់អោយរបួសជើង ផងដែរ និងកំពុងសំរាកព្យាបាលនៅឯមន្ទីរពេទ្យ។ ទោះជាយ៉ាងណា នៅពេលនេះ ប៉ូលីសចាប់បានជនល្មើសម្នាក់ ឈ្មោះ Cornell Mack អាយុ ៥៣ឆ្នាំ និងត្រូវបានចោទប្រកាន់ ពីបទប៉ុនប៉ងមនុស្សឃាត និង ប្លន់ប្រដាប់អាវុធ ហើយជនល្មើសម្នាក់ទៀត ក៏កំពុងត្រូវបានប៉ូលីសតាមប្រមាញ់ យកមកកាត់ទោសផងដែរ។

សូមទស្សនាវីឌីអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]