ក្រុមអ្នកស្រាវជ្រាវសមុទ្រជនជាតិអូស្ត្រាលី បានប្រទះឃើញព្យុះនៅក្រោមបាតទឹកដ៏ចម្លែក ហើយបានដាក់ឈ្មោះឱ្យព្យុះនោះថា...

//s5.kh1.co/d7/d71a4ccaeee9f3a896fa15cf6d922fae1bea1183.jpg
យល់ដឹង

 ២៨-ឧសភា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

បើគេនិយាយពីខ្យល់ព្យុះ គឺវាមិនមានអ្វីថ្មីនោះទេ ប៉ុន្តែអ្វីដែលចម្លែកនោះគឺ នៅក្រោមបាតសមុទ្រ បែរជាមានខ្យល់ព្យុះគួចទឹកមិន ដែលគេមិនធ្លាប់បានលឺពីវាទៅវិញ។

អូស្រ្តាលី៖ បើគេនិយាយពីខ្យល់ព្យុះ គឺវាមិនមានអ្វីថ្មីនោះទេ ប៉ុន្តែអ្វីដែលចម្លែកនោះគឺ នៅក្រោមបាតសមុទ្រ បែរជាមានខ្យល់ព្យុះគួចទឹក ដែលគេមិនធ្លាប់បានឮពីវាទៅវិញ។ ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវសមុទ្រមួយក្រុម ដែលមកពីប្រទេសអូស្ត្រាលី បានប្រើប្រាស់បច្ចេកទេសស្រាវជ្រាវក្នុងការចាប់យកទម្រង់ vortex មួយនៅក្នុងបាតសមុទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

យោងតាមអ្នកស្រាវជ្រាវ និងព្រភពព័ត៌មានបានបញ្ជាក់ថា ព្យុះដែលគួចទឹក ហើយមានរាងដូចខ្យល់ព្យុះកំបុតត្បូងអាចបណ្តាលមកពីដុំថ្មបញ្ឈរ ដែលនៅលើយាន ធ្វើឲ្យចរន្តទឹកមានដំណើរការដូចជាខ្យល់ព្យុះនៅក្រោមទឹកនោះ ដែលវាអាចជាមូលហេតុដែលបង្កឲ្យមានព្យុះនៅក្នុងសមុទ្រ។

រូបតំណាងនៅពេលមានព្យុះ sea pen
រូបតំណាងនៅពេលមានព្យុះ sea pen

អ្នកភូគព្ភវិទូសមុទ្រ បានកត់សម្គាល់ពីភាពអស្ចារ្យ ដ៏កម្រនៃធម្មជាតិនេះ ហើយបានដាក់ឈ្មោះឲ្យព្យុះដែលនៅបាតទឹកនេះថា “ប៊ិចសមុទ្រ” (sea pen) ៕

ប្រភព៖ shortpedia

Chann Samnang
Joker 4 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T