ចង់ទាក់​ចិត្ត​​អ្នក​ទេស​ចរ! ថៃ​គ្រោង​បញ្ចុះ​តម្លៃ​ ៥០%​សម្រាប់​​​ទីតាំង​កម្សាន្ត​សំខាន់ៗ នៅខែកក្កដាខាងមុខ

//s5.kh1.co/6f/6fe4d482e221b329bb0ac3c84fe8b8dacd686eb9.jpg
នារី

 ២៨-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រទេសថៃគ្រោងនឹងបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយចំពោះទីកន្លែងស្នាក់​នៅ​ដល់ភ្ញៀវទេសចរណ៍នាឆាប់ៗ​ខាងមុខនេះ

បច្ចុប្បន្ននេះ ទីកន្លែងដើរកម្សាន្តនៅលើពិភពលោកមួយចំនួនធំត្រូវបានបិទ ហើយមនុស្សគ្រប់គ្នា​ក៏មិនអាចទៅណាមកណាដូចពីមុនឡើយ ដោយសារការរាតត្បាតនៃវីរុសកូវីដ-១៩។ យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ គឺមានពត៌មានពីប្រទេសមួយចំនួនផងដែរ​ បាន​ប្រកាសលែងរឹតបន្តឹងផ្នែក​ទេសចរណ៍​ ហើយដោយបានបើកច្រកព្រំដែនជាថ្មីម្តងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលរឹតតែពិសេសនោះគឺប្រទេសថៃគ្រោងនឹងបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយចំពោះទីកន្លែងស្នាក់​នៅ​ដល់ភ្ញៀវទេសចរណ៍នាឆាប់ៗខាងមុខនេះ។

ជើងហោះហើរច្រកអន្តរជាតិរបស់ប្រទេសថៃត្រូវបានបិទរហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ប៉ុន្តែប្រទេសមួយនេះក៏កំពុងពិចារណាបើកច្រកចេញចូលជាមួយប្រទេសជិតខាងដូចជាប្រទេសកូរ៉េ​ខាងត្បូងនាពេលខាងមុខនេះដែរ។ ចំពោះជើងហោះហើរក្នុងស្រុក គឺបានបើកដំណើរការហើយតាំង​ពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ​ ២០២០។

ដើម្បីពង្រីកសក្តានុពលវិស័យទេសចរណ៍របស់ខ្លួនជាងថ្មីម្តងទៀត ប្រទេសថៃគ្រោងនឹងផ្តល់គូប៉ុង​បញ្ចុះតម្លៃ និងកញ្ចប់ដំណើរកម្សាន្តសម្រាប់ភ្ញៀវទេសចរណ៍បន្ទាប់ពីបិទប្រទេសមួយរយៈពេលវែង។ ការិយាល័យក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម គ្រោងនឹងបើកការបញ្ចុះតម្លៃរហូតដល់ ៥០ ភាគរយលើការស្នាក់នៅក្នុងខែកក្កដា ឆ្នាំ២០២០ នេះ។

រីសត និងសណ្ឋាគាររំពឹងថានឹងបញ្ចុះតម្លៃដល់ភ្ញៀវទេសចរណ៍ពី ៤០ ទៅ ៥០ ភាគរយនាខែកក្កដា នេះឬក៏ចុងឆ្នាំនេះផងដែរ៕

ប្រទេសថៃ
ប្រទេសថៃ
ប្រទេសថៃ
ប្រទេសថៃ
ប្រទេសថៃ
ប្រទេសថៃ
ប្រទេសថៃ
ប្រទេសថៃ
ប្រទេសថៃ
ប្រទេសថៃ

ប្រភពGirlStyle

Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T