ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?

//s5.kh1.co/2d/2d1bf4f8e0451942e22d6b1e5651c89b24eb96fb.jpg
នារី

 ២៨-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ជឿ​ថា​ មាន​ម៉ាក់​ៗ​មួយចំនួន​មិន​ដឹង​ទេ​ថា ក្រោយ​សម្រាល​កូន​រួច ​ពេទ្យ​បាន​ចេញ​វេជ្ជបញ្ជា​ឲ្យ​លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត​ចេញ។

ជឿ​ថា​ មាន​ម៉ាក់​ៗ​មួយចំនួន​មិន​ដឹង​ទេ​ថា ក្រោយ​សម្រាល​កូន​រួច ​ពេទ្យ​បាន​ចេញ​វេជ្ជបញ្ជា​ឲ្យ​លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត​ចេញ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ថ្នាំ​ទម្លាក់​សត្វល្អិត​ដែល​គ្រូពេទ្យ​ឲ្យ​លេប​នា​ពេល​នោះ គឺ​ថ្នាំ​សម្រាប់ទម្លាក់​សត្វ​ល្អិត ​និងពពួកព្រូននានាចេញ​ពី​ក្នុង​ឈាម ក្នុងពោះវៀន និងជួយកុំឲ្យមានការស្លេកស្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វេជ្ជបណ្ឌិត​រូប​នោះ​បន្ថែម​ទៀត​ថា ទោះ​ជា​លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត​ក៏​ពិត​មែន ប៉ុន្តែ​ម៉ាក់​ៗ​នៅតែ​អាច​បំបៅ​ដោះ​កូន​បាន​ជា​ធម្មតា និង​គ្មាន​ផល​ប៉ះពាល់​ឡើយ។ ការ​លេបថ្នាំទម្លាក់​សត្វ​ល្អិត វា​ជួយ​កម្ចាត់​សត្វ​ល្អិត និងព្រូន​ចេញបាន​យ៉ាង​មាន​ប្រសិទ្ធិភាព។

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​បាន​បន្ត​ទៀត​ថា ប្រសិនបើ​យើង​មិន​បាន​ទម្លាក់​វា​អាច​បង្ក​ឲ្យ​កើត​ជា​ព្រូន និង​បង្កើត​កូនចៅ​ចេញ​ជា​ពង​របស់​វា​យ៉ាង​ច្រើន ហើយ​អាច​ចូល​តាម​ចរន្ត​ឈាម និង​ពេល​ខ្លះ​អាច​ចូល​ទៅ​ដល់​ខួរក្បាល​បាន​ទៀត​ផង។

ចំពោះ​រោគ​សញ្ញា​ដែល​បង្ហាញ​ថា ម៉ាក់​ៗ​មាន​សត្វ​ល្អិត​ក្នុង​ឈាម ព្រោះ​មិន​ទាន់បាន​ទម្លាក់​មាន​ដូចជា រាក អស់កម្លាំង ស្លេកស្លាំង និង​ស្គម​រីងរៃ ឬ​ពេល​ខ្លះ​អាច​មាន​ហូរ​ឈាម​តាម​លាមក និង​ខ្លះ​អាច​មាន​ចេញ​នៅ​លើ​ស្បែក។

ដូចនេះ​ដើម្បី​មាន​សុខភាព​ល្អ ចៀស​ឆ្ងាយ​ពី​បញ្ហា​នានា ក្រោយ​សម្រាល​កូន ម៉ាក់​ៗ​ត្រូវ​លេប​ថ្នាំ​តែ​តាម​វេជ្ជបញ្ជា និង​មិន​គួរ​ញ៉ាំ ឬ​លេប​ថ្នាំ​ណា​ដែល​គ្រូពេទ្យ​មិន​អនុញ្ញាត ឬ​ឮ​ត​តាម​គ្នា​ឡើយ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T