គ្រឿងការី ផ្តល់ប្រយោជន៍សំខាន់ៗច្រើនយ៉ាងដល់​សុខភាព!

//s5.kh1.co/e5/e5467f2ea6ae88186f159cea4dbd892398e097e4.jpg
នារី

 ២៨-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

គ្រឿង​ការី​ ដែល​មាន​ទាំង​រមៀត ម្រេច ម្សៅ​​រុក្ខជាតិ​ក្រអូប ផ្ទុក​ទៅ​ដោយ​​សមាសធាតុ​ ដែល​ទៅ​ជំរុញ​ប្រូតេអ៊ីន​ប្រឆាំង​ជំងឺនៅ​​ក្នុង​រាង​កាយពិសេសសមាសធាតុ Interluekin-6។

គ្រឿង​ការី​ ដែល​មាន​​​ប្រភព​កំណើត​ពី ប្រទេស​ឥណ្ឌា គឺ​ជា​​គ្រឿង​​ម្ហូប​ ដែល​ផ្សំ​ពី​ បណ្តុំ​​គ្រឿង​ទេស​ជា​ច្រើន​ចូល​គ្នា រួម​ទាំង​រុក្ខ​ជាតិ​​ក្រអូប​ទៀត​ផង។ ដោយ​សារ​គ្រឿង​ផ្សំ​ច្រើន​មុខ​នេះ ធ្វើ​ឱ្យ​​​គ្រឿង​ធ្វើ​ម្ហូប​នេះផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើនដល់​រាង​កាយ ដែល​​ក្នុង​នោះអត្ថបទ​ស្រាវជ្រាវ​សុខភាព​ជា​ច្រើនបាន​លើក​ឡើង​ដូច​ជា​៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. សមាស​ធាតុ​ប្រឆាំង​នឹង​ដំណើរ​ហើម​រលាក

គ្រឿង​ការី​ ដែល​មាន​ទាំង​រមៀត ម្រេច ម្សៅ​​រុក្ខជាតិ​ក្រអូប ផ្ទុក​ទៅ​ដោយ​​សមាសធាតុ​ ដែល​ទៅ​ជំរុញ​ប្រូតេអ៊ីន​ប្រឆាំង​ជំងឺនៅ​​ក្នុង​រាង​កាយពិសេសសមាសធាតុ Interluekin-6 និង Factor-alpha និង​សារធាតុ​ជា​ច្រើន​ទៀត ដែល​​អាច​ប្រឆាំង​នឹង ការ​រលាក​សន្លាក់ និង​ការ​ហើម​​ផ្សេងៗ​។

២. ជួយ​សុខភាព​បេះដូង

ម្សៅ​ការី ដែល​មាន​ទៅ​ដោយ​គ្រឿង​ទេស​ផ្សេងៗ​ផ្សំ​ចម្អិន​​ទៅ​ក្នុង​ម្ហូប នឹង​ជួយ​ទៅ​ដល់​បេះ​ដូង ដោយ​សារ​ការ​ជំរុញ​ឱ្យ​ចលនា​ឈាម​រត់​​ស្រួល និង​សម្រួល​ទៅ​ដល់​សរសៃ​ឈាមដែល​នេះ​បាន​ជួយ​បន្ថយ​នូវ​ហានិភ័យ​ និង​បញ្ហា​ផ្សេង​ៗ​ទៅ​លើ​បេះ​ដូង។

៣. រួម​ចំណែក​ប្រឆាំង​មហារីក

ផ្អែក​តាម​ការ​សិក្សា​ជា​ច្រើន អ្នក​វិទ្យាសាស្រ្ត​បាន​លើក​ឡើង​ថា រុក្ខជាតិ​មួយ​ចំនួន​អាច​រួម​ចំណែក​ ប្រឆាំង​នឹង​កោសិកា​មហារីក ហើយ​​រុក្ខជាតិ​ទាំង​នោះ ភាគ​ច្រើន​ គឺ​មាន​​នៅ​ក្នុង​គ្រឿង​ផ្សំ​ការី​ផង​ដែរ ដូច​ជា រមៀត​ជា​ដើម ដែល​ជា​ឱសថ មាន​សារធាតុ​ល្អ​​ច្រើន​មុខ ដែល​រួម​ចំណែក​ប្រឆាំង​នឹង​មហារីក​ក្រពេញ​ប្រូស្តាត ពោះ​វៀន​ធំ និង​មហារីក​​ខួរ​ក្បាលទៀត​ផង​។

៤. បង្ការ​ការ​ខូច​ខាត​កោសិកា

សារធាតុ​នៅ​ក្នុង​គ្រឿង​ទេស នៃ​ការី សំបូរ​ដោយ​សារធាតុ​ប្រឆាំងអ៊ុកស៊ីតកម្ម (Antioxidants) ដែល​ជួយ​​បង្ការ​នូវ​​កោសិកាមិន​ឱ្យ​ខូច​បាត់​បង់។ សារធាតុ​ប្រឆាំងអ៊ុកស៊ីតកម្ម ​មាន​នាទី​សំខាន់ ​ប្រឆាំង​តប​ត ទៅ​នឹង​ម៉ូលេគុល​រ៉ាឌីកាល់​សេរី (រ៉ាឌីកាល់សេរី​ក្នុង​រាង​កាយ​ច្រើន បង្ក​ឱ្យ​មាន​បញ្ហា ខួរ​ក្បាល បេះ​ដូង​ និង​មហារីក)។

ក្រៅ​​តែ​ពី​ផល​ប្រយោជន៍​​ខាង​លើ​នេះ លទ្ធផល​ស្រាវជ្រាវ​ជា​ច្រើនក៏​បាន​បង្ហាញថា គ្រឿងការី​​​មាន​សមាសធាតុ​មាន​ប្រយោជន៍​ជា​ច្រើន​ទៀត ដែល​ជួយ​ដល់ សុខភាព​ខួរ​ក្បាល​ ព្រម​ទាំង​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ៕ ​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T