សាកល្បងផឹកទឹកក្រូចឆ្មារយៈពេល ៧ ថ្ងៃ អ្នកប្រាកដជាដឹងខ្លួនថា ប្លែកជាមួយនឹងអត្ថប្រយោជន៍គួរឱ្យ កត់សម្គាល់

//s5.kh1.co/27/27c2d24fa9c3d6b59b95e27399027bacee434123.jpg
នារី

 ២៨-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទឹកក្រូចឆ្មារត្រូវបានគេបង្ហាញថា វាគឺជាប្រភពនៃការថែទាំសុខភាពដ៏ធំមួយក្នុងពេលបច្ចុប្បន្ន។ ប៉ុន្តែអ្នកប្រហែលជាឆ្ងល់ថាតើវាពិតជាអាចជួយអ្នកបានដែរឬទេ?

ទឹកក្រូចឆ្មារត្រូវបានគេបង្ហាញថា វាគឺជាប្រភពនៃការថែទាំសុខភាពដ៏ធំមួយក្នុងពេលបច្ចុប្បន្ន។ ប៉ុន្តែអ្នកប្រហែលជាឆ្ងល់ថា​ តើវាពិតជាអាចជួយអ្នកបានដែរឬទេ? ទឹកក្រូចឆ្មារត្រូវបានគេសរសើរលើការប្រើប្រាស់វាគ្រប់យ៉ាងដូចជា ការសម្រកទម្ងន់ និងការការពារជំងឺមហារីកជាដើម ដែលយើងអាចនិយាយបានថា គ្មានភេសជ្ជៈណាមួយអាចព្យាបាលជំងឺរាងកាយបានទេ ក្រៅភេសជ្ជៈមួយប្រភេទនេះ ព្រោះវាពិតជាល្អសម្រាប់អ្នកដែលស្រឡាញ់សុខភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកអាចប្រើក្រូចឆ្មាច្រើនឬតិចតាមដែលអ្នកចូលចិត្ត ហើយអ្នកក៏អាចថែមគ្រឿងផ្សំបន្ថែម ដូចជាទឹកឃ្មុំ ឬ ផ្លែឈើផ្សេងទៀតជាដើម។ ទឹកក្រូចឆ្មាក៏អាចត្រូវបានគេបិភោគពីរដងក្នុងមួយថ្ងៃ ទាំងក្តៅ និងត្រជាក់ ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ។

ទឹកក្រូចឆ្មា
ទឹកក្រូចឆ្មា

អ្នកជំនាញផ្នែកអាហារូបត្ថម្ភបានបង្ហាញថា ការផឹកទឹកក្រូចឆ្មា គឺជាវិធីល្អបំផុតដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន យ៉ាងហោចណាស់ត្រឹមតែក្រូចឆ្មាមួយចំណិតរួមទាំងសំបកក្រូចឆ្មា ហើយអ្នកក៏មិនចាំបាច់ត្រូវតែញ៉ាំចំណិតក្រូចឆ្មានោះដែរ។

ខាងក្រោមនេះជាលទ្ធផលដែលអ្នកនឹងទទួលបាន ក្រោយពីទទួលទានទឹកក្រូចឆ្មា និងគុណប្រយោជន៍គួរឲ្យភ្ញាក់ផ្អើល៖

១. ធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លា

រូបតំណាង
រូបតំណាង

ក្រូចឆ្មាអាចបន្សាបក្លិនបាន មិនថាក្លិនខ្លួន ឬ ក្លិនមាត់របស់អ្នកឡើយ។ ការទទួលទានទឹកក្រូចឆ្មារមួយចំនួនបន្ទាប់ពីទទួលទានអាហារអាចធ្វើឲ្យដង្ហើមអ្នកប្រសើរ និងមានភាពជឿជាក់នៅពេលជួបជាមួយអ្នកដទៃ។ ក្រូចឆ្មាក៏អាចជំរុញការផលិតទឹកមាត់ និងសម្អាតមាត់បានស្អាតផងដែរ ជាពិសេសនៅពេលដែលមាត់ស្ងួតដូចជា ពេលអ្នកភ្ញាក់ពីគេងនៅពេលព្រឹកជាដើម។

២. រក្សាស្បែករបស់អ្នកឱ្យមើលទៅក្មេងជាងវ័យ

រូបតំណាង
រូបតំណាង

នៅពេលអ្នកផឹកទឹកក្រូចឆ្មារាល់ថ្ងៃអ្នកកំពុងបន្ថែមជាតិទឹកសម្រាប់ថែរក្សាស្បែករបស់អ្នក។ ស្បែកដែលមានជាតិសំណើមមើលទៅរលោង និងតឹងណែនកាត់បន្ថយការលេចចេញនូវបន្ទាត់និងស្នាមជ្រីវជ្រួញ។ ការបន្ថែមក្រូចឆ្មាចូលក្នុងទឹកជួយបង្កើនការទទួលទានវីតាមីន C ដែលជាសារធាតុចិញ្ចឹមថាមពលដែលដើរតួយ៉ាងសំខាន់ក្នុងការផលិតកូឡាជែន និងអេលីហ្សិនដែលជាធាតុនៅក្នុងស្បែកដែលរក្សាឱ្យវារឹងមាំនិងអាចបត់បែនបាន។ 

៣. ធ្វើឲ្យការសម្រកទម្ងន់កាន់តែងាយស្រួល

រូបតំណាង
រូបតំណាង

តាមការសិក្សាស្រាវជ្រាវបានរកឃើញថា ក្រូចឆ្មាបានកាត់បន្ថយការឡើងទម្ងន់ បើទោះបីជារបបអាហារមានជាតិខ្លាញ់ខ្ពស់ក៏ដោយ។ យើងដឹងថា ទឹកក្រូចឆ្មាអាចជួយឲ្យយើងសម្រកទម្ងន់ ប៉ុន្តែ បើផឹកតែវារាល់ថ្ងៃ មិនមែនជារឿងតែមួយគត់ដែលអ្នកត្រូវធ្វើក្នុងការសម្រកទម្ងន់បាននោះទេ។ បើអ្នកចង់សម្រកទម្ងន់លុះត្រាតែអ្នកព្យាយាមហាត់ប្រាណ និងផឹកទឹកក្រូចឆ្មារាល់ថ្ងៃ។

៤. ចៀសពីជំងឺគ្រួសក្នុងតម្រងនោម

រូបតំណាង
រូបតំណាង

ទោះបីជាអ្នកមិនដែលមានជំងឺគ្រួសក្នុងតំរងនោមក៏ដោយ ក៏ជំងឺនេះអាចបង្កហានិភ័យយ៉ាងខ្លាំងដល់សុខភាពដែរ។ ក្រូចឆ្មាគឺជាផ្លែឈើដែលផ្ទុកអាស៊ីតច្រើន។ ដូច្នេះ វាជាថ្នាំដែលត្រូវបានចេញវេជ្ជបញ្ជាសម្រាប់បង្ការ និងកាត់បន្ថយបញ្ហាគ្រួសក្នុងតម្រងនោម ជាពិសេសវាក៏ជួយរក្សាតម្រងនោមបានល្អ និងផ្ដល់ជាតិទឹកដល់ផ្នែកសំខាន់ៗនៃសារពាង្គកាយផងដែរ។

សរុបមក វាមានហេតុផលជាច្រើនណាស់ បើអ្នកផឹកទឹកក្រូចឆ្មារាល់ថ្ងៃជាទម្លាប់។ អ្វីដែលយើងបានលើកឡើងខាងលើនេះ ការទទួលជាតិទឹកឱ្យបានត្រឹមត្រូវគឺមានសារៈសំខាន់ណាស់សម្រាប់សុខភាពល្អ៕

https://s5.kh1.co/__image/w=620,h=434,q=100/a6/a69f47d14f97b4fb36fcb83cb69c8e41d67e65aa.jpg

ប្រភព៖ fitnessengage.com

Chann Samnang
Joker 4 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T