Baekhyun សមាជិកក្រុម EXO បង្ហាញពីកាដូរបស់ខ្លួនដែលបានមកពីលោក Lee Soo Man ម្ចាស់ផលិតកម្ម​ SME

//s5.kh1.co/ad/ad3f478a3c91e8d589d602f0610668965892689f.jpeg
នារី

 ២៨-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Baekhyun សមាជិកក្រុម EXO បានបង្ហាញពីអំណោយដែលគាត់បានទទួលពីម្ចាស់ផលិតកម្ម SM Entertainment គឺលោក Lee Soo Man

កូរ៉េខាងត្បូង៖ Baekhyun សមាជិកក្រុម EXO បានបង្ហាញពីអំណោយដែលគាត់បានទទួលពីម្ចាស់ផលិតកម្ម SM Entertainment គឺលោក Lee Soo Man បន្ទាប់ពីទទួលបានជោគជ័យលើបទ ចម្រៀងចុងក្រោយរបស់គាត់ដែលមានចំណងជើងថា "Candy"។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Baekhyun បានបញ្ចេញនូវបទរបស់ខ្លួនដែលមានចំណងជើងថា "Candy” និងអាល់ប៊ុមខ្នាតតូចទោលទី២ របស់គាត់ដែលមានឈ្មោះថា “Delight” នៅសប្តាហ៍នេះ ជាមួយនឹងការកើនឡើងយ៉ាងឆាប់រហ័សនៅលើតារាងចម្រៀងផងដែរ។

លោកបាននិយាយថា អមជាមួយនឹងការគាំទ្រដ៏ខ្លាំងនេះ វាហាក់ដូចជាទទួលបានការជូនដំណឹងពីលោក Lee Soo Man នៃផលិតកម្ម SM Entertainment ដែលបានបញ្ជូនកាដូដ៏ពិសេសដល់សមាជិក EXO ដែលក្នុងនោះមានដូចជា ប្រអប់ស្រាទំពាំងបាយជូមួយប្រអប់ និងសារដ៏ផ្អែមល្ហែមសម្រាប់ក្រុម EXO ។ 

នៅពីថ្ងៃទី ២៧ ខែឧសភា លោក Baekhyun បានសរសេរលើប្រព័ន្ធបណ្ដាញសង្គម Instagram របស់ខ្លួនថា "អរគុណសម្រាប់ស្រា និងអរគុណចំពោះសារអបអរសាទរជាខ្លាំងទៅកាន់ Lee Soo Man នូវកាដូទាំងពីរនេះ។ វាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ បើទោះបីជាទទួលបានអំណោយនៅពេលយប់បន្តិចក៏ពិតមែន! លោកគ្រូ Lee Soo Man!"៕  

សូមទស្សនារូបភាពខាងក្រោម៖

ការដូដែល Baekhyun បានពីម្ចាស់ផលិតកម្ម SM Entertainment គឺលោក Lee Soo Man
ការដូដែល Baekhyun បានពីម្ចាស់ផលិតកម្ម SM Entertainment គឺលោក Lee Soo Man
Baekhyun
Baekhyun
Baekhyun
Baekhyun
Baekhyun
Baekhyun
Baekhyun
Baekhyun

ប្រភព៖ allkpop.com

Chann Samnang
Joker 4 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T