មានវៀតណាម និងថៃដែរ! អ្នក​​​ដំណើរ​ម​ក​​ពី​ប្រទេស​​​ទាំង​ ​១១១​​​នេះ ត្រូវជប៉ុន​ហា​ម​​​​មិន​​​​ឲ្យ​​​ចូល​​​​​ប្រទេស​​ខ្លួន

//s5.kh1.co/32/3266a2807f8a56aac637a24a4b90bbba3be9aff6.jpg
សង្គម

 ២៨-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ជប៉ុនបានព្យាយាមធ្វើការគ្រប់គ្រងស្ថានភាពរបស់ប្រទេសខ្លួន​ផងដែរ ទៅតាម ព្រំប្រទល់រហូតដល់ចុងខែមិថុនា

ជប៉ុន៖ ទោះជាស្ថានការណ៍របស់ពិភពលោកទាំងមូលនៅតែទទួលរងផលប៉ះពាល់ នៃវីរុស Covid-19 ក៏ដោយ ប៉ុន្តែគេ សង្កេតឃើញថាមានប្រទេសជាច្រើនបានគ្រប់គ្រងស្ថានភាពជម្ងឺនេះបាន​យ៉ាង​ប្រសើរ ហើយក៏​មានប្រទេសមួយចំនួនកំពុងតែបើកទទួលភ្ញៀវទេសចរឡើងវិញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ប្រទេសជប៉ុន បានត្រៀមនូវផែនការទាក់ទាញភ្ញៀវយ៉ាងច្រើន ខណៈពេលដំណាលគ្នានោះប្រទេសមួយនេះ ក៏បានត្រៀមនូវផែនការការពារវីរុសកូរ៉ូណាតាមរយៈការ​ផ្អាក​ទទួល​​អ្នកដំណើរដែលមកពីប្រទេសទាំង ១១១នេះ ដោយរាប់បញ្ចូលទាំង ប្រទេសភីលីពីន ថៃ វៀតណាម អាមេរិក ចិន កូរ៉េខាងត្បូង និងប្រទេសនៅប៉ែកអឺរ៉ុបទាំងអស់។

សេចក្តីសម្រេចនេះបានធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី Shinzo Abe បន្ទាប់ពីរដ្ឋាភិបាល​បាន​ធ្វើការ​ប្រជុំរួច កាលពីថ្ងៃចន្ទអំពីបញ្ហាប្រទេសដែលត្រូវបានដាក់នៅក្នុងការប្រុងប្រយ័ត្ន។

ទាំងនេះជាបញ្ជីប្រទេស​ដែលមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងប្រទេសជប៉ុន៖

ប៉ែកអាស៊ី៖ ប្រ៊ុយណេ ចិន ហុងកុង ឥណ្ឌូណេស៊ី ម៉ាកាវ ម៉ាឡេស៊ី ម៉ាល់ឌីវ ភីលីពីន កូរ៉េ ស៊ីងហ្គាពួរ ​តៃវ៉ាន់​ ថៃ និងប្រទេសវៀតណាម។

អូសេអានី៖ ប្រទេស អូស្ត្រាលី និងប្រទេស ណូវែហ្សឺឡង់។

អឺរ៉ុប៖ ប្រទេសនៅប៉ែកអឺរ៉ុបទាំងអស់ រួមទាំងប្រទេសមួយចំនួនទៀតដែលស្ថិតនៅអាហ្វ្រិក  អាមេរិកឡាទីន ការ៉ាប៊ីន ទៀតផង។

លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ជប៉ុនបានព្យាយាមធ្វើការគ្រប់គ្រងស្ថានភាពរបស់ប្រទេសខ្លួន​ផងដែរ ទៅតាម ព្រំប្រទល់រហូតដល់ចុងខែមិថុនា។

គួរបញ្ជាក់ផងដែរថាសម្រាប់ភ្ញៀវដែលចូលទៅក្នុង​ប្រទេសជប៉ុន បាន សុទ្ធតែត្រូវដាក់ដាច់ដោយឡែក​១៤ថ្ងៃសិន ទើបអាចចេញមកដើរកម្សាន្ត​បានដូច​ធម្មតា៕

សូមទស្សនារូបភាពខាងក្រោម៖

ប្រទេស ជប៉ុន
ប្រទេស ជប៉ុន
ប្រទេស ជប៉ុន
ប្រទេស ជប៉ុន
ប្រទេស ជប៉ុន
ប្រទេស ជប៉ុន
Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T