មនុស្សប្រុស ខិលខូចមុនរៀបការ រួចកែខ្លួន និងមនុស្សប្រុសល្អ ឥតខ្ចោះពេលនៅកម្លោះ តែខូចក្រោយការ តើអ្នករើសមួយណា?

//s5.kh1.co/c5/c599f2cf9c2cb6bc956872c8609321329273da0d.jpg
សង្គម

 ០២-មិថុនា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

គ្មាន​នារី​ណាម្នាក់​ដែល​ចង់​បានមនុស្ស​ប្រុសដែល​​ខូចខិល​មក​ធ្វើជា​មិត្ត​ប្រុស​ ឬ​ស្វាមី​នោះទេ តែ​អ្វី​ដែល​សំខាន់​ប្រសិន​បើ​គេពិត​ជា​ស្រលាញ់​យើងមែន​គេនឹង​ព្យាយាមកែ​ប្រែ ព្រោះ​ខ្លាច​បាត់បង់​យើង​ជាមិន​ខាននោះទេ។

កម្សាន្ត៖ ជាតិ​ជា​មនុស្ស​ស្រី គ្មាន​ប្រាថ្នា​ចង់​បាន​អ្វី​ច្រើន​នោះ​ទេ គឺ​សុំ​ត្រឹម​តែ​មាន​បុរស​ម្នាក់ ​ដែល​ចេះ​យល់​ចិត្ត​ ផ្តល់​ក្តី​ស្រលាញ់​​ស្មោះ​ត្រង់​ នៅ​ក្បែរ​ដឹង​ទុក្ខ​ធុរៈ ទោះប្បី​កំពុង​​ស្ថិតក្នុង​ស្ថានភាព ​លំបាក​យ៉ាងណា​ ក៏​នៅ​តែ​ព្យាយាមជំនះ​ជាមួយ​គ្នា មិន​លែង​ដៃ​គ្នា ​ហើយ​ក៏​មិន​ទៅ​លួចលាក់​ មាន​អ្នក​ទី​៣​ទៅ​បានហើយ។ ចុះ​ចំណែកមនុស្ស​ប្រុសវិញ​ ​គិតបែប​ណា​ដែរ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង​
រូបតំណាង​

​​ទទួល​ស្គាល់​ថា​ គ្មាន​នរណា​ម្នាក់ ​ដែល​ថា​ល្អ​ឥតខ្ចោះ​នោះ​ទេ ចំណែក​មនុស្ស​ប្រុស​ក៏​ដូច​គ្នា​ គឺ​រមែង​តែងមាន​ នៅ​ការ​ខូច​ខិលផឹក​ស៊ី​ ស្រី​ញី​ផ្សេង​ៗ​មិន​អត់​នោះទេ។ ក៏​ប៉ុន្តែ​ទន្ទឹម​នឹងនេះ ​ក៏​ឃើញ​ថា​មានមនុស្ស​ប្រុស​​ខ្លះ​ នៅ​ពេល​ដែល​បាន​ជួប ​ជាមួយ​មនុស្ស​ស្រី​ ដែល​​គេ​ស្រលាញ់​ពិត​ប្រាកដ​ ក៏​ប្តេជ្ញា​​កែ​ប្រែ​ខ្លួនមក​ជា​ល្អ​វិញ ។ តែ​ក៏​មានមនុស្ស​ប្រុស​​អ្នក​ខ្លះ​ទៀត បង្ហាញ​ភាព​ល្អ​បាន​តែ​ពី​ដំបូង តែ​នៅ​ពេល​ដែល​​​រៀបការហើយ  ក៏ស្រាប់តែ​​បែ្រ​មក​ជា​ខូចខិល​ ផ្ទុយខុស​​ដាច់​កាល​ពីមុន​ទៅវិញ។

រូបតំណាង​
រូបតំណាង​

តើមនុស្ស​ប្រុស​ខិលខូច ​មុនរៀប​ការ​រួច​កែ​ខ្លួន​ និង ​ល្អ​ពេល​នៅ​កម្លោះ​ តែ​ខូចខិល​ក្រោយ​រៀប​ការ ​មួយ​ណា​ល្អជាង​?

១. មនុស្ស​ប្រុស​ខិលខូច ​មុនរៀប​ការ​រួច​កែ​ខ្លួន

រូបតំណាង​
រូបតំណាង​

តាម​តថភាព​ជាក់​ស្តែង ​មនុស្ស​ប្រុស​ដែល​ខូច​ខិល​ មុន​ពេល​រៀប​ការ​គឺ ​ត្រូវ​បាន​គេ​ចាត់​ទុក​​ថា ​ជា​រឿង​ធម្មតា​ទៅហើយ។ ក៏​ព្រោះ​តែ​យុវវ័យ ​ជា​វ័យ​មួយ​ដែល​ភ្លើតភ្លើន​ ​ចង់​សប្បាយ ដើរលេង​ឡូយឆាយផឹកស៊ី បង្អួតសម្ភារៈនិយម ប្តូរដៃ​គូរ​ស្នេហា​ច្រើនជាដើម។ តែ​នេះ​វា​នៅមិន​ទាន់​ជា ​បញ្ហាចោទ​ណា​មួយ ​នៅឡើយ​​នោះទេ​ ក៏​ព្រោះ​តែ​អ្នក ​នៅ​ខ្លួន​មួយ​នៅឡើយ។ ពោល​គឺ​មិន​ទាន់​មាន​គ្រួសារ​ ក៏ដូចជា​​មិន​ទាន់​ភ្ជាប់​ ចំណងខាន់​ស្លា​ ជាមួយ​នារី​ណា​​ម្នាក់ ​នៅឡើយ​នោះទេ។

២. ​ល្អ​ពេល​នៅ​កម្លោះ​ តែ​ខូចខិល​ក្រោយ​រៀប​ការ ​

រូបតំណាង​
រូបតំណាង​

ផ្ទុយ​ទៅវិញ ​ប្រសិន​បើ​មនុស្សស្រី​​ណា​ ដែល​ជួប​នឹង​មនុស្ស​ប្រុស ​ដែល​ស្ថិត​ក្នុង​ប្រភេទ​ទី​ពីរនេះ ​គឺ​ច្បាស់​ជា​ទឹក​ភ្នែក ​ហូរ​ជូតក្បាលជង្គង់ ​ជាមិន​ខាននោះទេ។ ពោលគឺមុន​ដំបូង ​ត្រឹម​ត្រូវខ្លាំង​ណាស់​​ តែ​ដល់​ពេល​ដែល​រៀប​ការ មាន​​គ្រួសារហើយ ចាប់​ដៃ​គ្នា​រកស៊ីមាន​បានបន្តិច​ ក៏​ចាប់​ផ្តើម​បែក​ចិត្ត​ខូច​ខិល ដើរលេងស៊ី​ផឹក ស្រីញីអូនបង​ ទុក​មិត្ត​ភក្តិនិង ​ស្រី​ក្រៅ​ផ្ទះ​សំខាន់​ជាង​ប្រពន្ធកូន ​ដែល​រួម​រស់​ជាមួយ​គ្នា ដឹង​ទឹក​ក្តៅទឹកត្រជាក់ ​រាល់​ថ្ងៃទៅ​វិញ។ ទ្រាំអត់​ទ្រាំឃ្លាន ជាមួយ​គ្នា​បាន​ តែ​គ្មាន​មនុស្សស្រីណា​ អាច​ស៊ូទ្រាំ​ចែក​រំលែក ​ប្តីដែល​​ខ្លួនស្រលាញ់ ​ជាមួយ​នឹង​ស្រី​ដទៃទៀត​នោះទេ។ ជាការពិតមនុស្សស្រី ​ពូកែ​អត់​ធ្មត់​ខ្លាំង​ណាស់ ព្រោះ​តែ​មិន​ចង់​មាន​ការ​បែក​បាក់ ​ហើយក៏មិន​ចង់​មាន​ឈ្មោះ ​ថាជា​ស្ត្រី​មេម៉ាយនោះទេ តែ​​ការ​អត់​ទ្រាំ​របស់​មនុស្ស ​​ក៏មាន​ព្រំដែនកំណត់ ​របស់​វា​ផងដែរ។ ដូច្នេះ​ប្រសិន​បើ បុរសជា​ប្តី​នៅ​តែ​មិន​ព្រមកែ​ខ្លួន ទេ​នោះ​ ច្បាស់​ណាស់​មិន​យូរមិន​ឆាប់ ​ជីវិត​ប្តី​ប្រពន្ធ​ក៏​នឹងអាច​​ដើរ​ដល់ ​ផ្លូវ​បំបែកដូចគ្នា​ដែរ។ ​

រូបតំណាង​
រូបតំណាង​

​ដូច​ពាក្យ​ចាស់មួយ​ ​តែង​ពោល​ថា​ ស៊ូលំបាក​មុន ដើម្បី​ឲ្យ​បាន​​ស្រនុកក្រោយ ប្រសើរជាងស្រនុក​​មុនដំបូង ​លំបាកក្រោយ​ដែរ។ ដូច្នេះដូចគ្នាដែរ ​មនុស្សស្រី​ដែល​បាន​ស្វាមី ​ដែល​ល្អ​មិន​ចេះ​ខូចខិល មុន​ពេល​រៀប​ការ​ ​កុំទាន់សប្បាយចិត្តខ្លាំងពេក ហើយ​មនុស្សស្រី​ដែល​បាន​ស្វាមី ​ដែល​ខូចខិលមុនពេល​រៀប​ការ ​ក៏​កុំ​ទាន់​ពិបាក​ចិត្ត​ដែរ។ ព្រោះ​លើក​លោក​នេះ​អ្វីៗ ​មិន​ទៀ​ងទាត់នោះទេ ជា​ពិសេស​គឺចិត្ត ​របស់​មនុស្សប្រុស​​នេះ​តែម្តង។

យ៉ាងណាមិញ គ្រប់យ៉ាង ស្ថិតក្នុងការសម្រេចចិត្តរបស់អ្នក ថានឹងជ្រើសរើសប្រភេទបុរសមួយណា ធ្វើជាគូប្រចាំជីវិត តែមួយទៀត អ្នកត្រូវចាំថា គ្មានមនុស្សប្រុសណាម្នាក់ ដែលល្អឥតខ្ចោះនោះទេ សំខាន់ គេកែប្រែដើម្បីយើង ឬក៏អត់ ក៏អាស្រ័យលើចិត្តរបស់គេនោះទេ៕

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T