​ថ្ងៃនេះសិង្ហបុរី​ រកឃើញមនុស្សជាង៥០០នាក់ ឆ្លងជំងឺ​កូវីដ១៩

//s5.kh1.co/1f/1ff08100e5d20012f6292dfdd0b655140abb902d.jpg
សង្គម

 ២៧-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

រទេសសិង្ហបុរីបានរកឃើញអ្នកឆ្លងជំងឺកូវីត១៩ ថ្មីចំនួន ៥៣៣ នាក់បន្ថែមទៀត ដែល​ធ្វើឱ្យតួលេខអ្នកឆ្លងសរុបឡើងដល់ ៣២,៨៧៦ នាក់

សិង្ហបុរី៖ ​ប្រទេសសិង្ហបុរីបានរកឃើញអ្នកឆ្លងជំងឺកូវីត១៩ ថ្មីចំនួន ៥៣៣ នាក់បន្ថែមទៀត ដែល​ធ្វើឱ្យតួលេខអ្នកឆ្លងសរុបឡើងដល់ ៣២,៨៧៦ នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្ដរជាតិ CNA ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ​អ្នកឆ្លងជំងឺកូវីដថ្មី​នេះ ភាគច្រើនជាជនបរទេស ដែលមកបំពេញការងារ និងរស់នៅបណ្ដោះអាសន្ន​នៅក្នុងអន្តេវាសិកដ្ឋាន។ ហើយក្នុងចំណោម​នោះ​ មាន ០៣ នាក់ ជា​ពលរដ្ឋសិង្ហបុរី​ ឬជាអ្នកដែលរស់នៅជាអចិន្ដ្រៃយ៍។​

សូមជម្រាបថា សិង្ហបុរីជាប្រទេសមួយដែលរងគ្រោះខ្លាំង  ​បើធៀបនឹងប្រទេសដែលជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង ១០។ ហើយបើយោងតាមគេហទំព័រ worldometers បានបង្ហាញឱ្យឃើញថា ប្រទេសសិង្ហបុរីមានស្លាប់ដោយជំងឺកូវីដ១៩ ចំនួន ​២៣ នាក់ និង​អ្នក​ជាសះស្បើយ ១៦,៤៤៤ នាក់ ខណៈអ្នកជំងឺ ១៦,៤០៩ នាក់ផ្សេងទៀត គឺកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យនៅឡើយ ​៕

​អ្នកឆ្លងជំងឺកូវីដថ្មី​នេះ ភាគច្រើនជាជនបរទេស ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T