តោះ! មកស្គាល់គេហទំព័រដែលអាចឱ្យអ្នកទាំងអស់គ្នារៀនកូដដោយឥតគិតថ្លៃ

//s5.kh1.co/ec/ec73f5d2790e0dfbdfc3da913718531abb428aa5.jpeg
បច្ចេកវិទ្យា

 ២៧-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

នៅពេលបច្ចុប្បន្នវិស័យបច្ចេកវិទ្យាមានភាពជឿនលឿននិងរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលជាហេតុបណ្តាល ឱ្យសិស្សនិស្សិតជាច្រើនជ្រើសរើសយកមុខជំនាញ IT

នៅពេលបច្ចុប្បន្នវិស័យបច្ចេកវិទ្យាមានភាពជឿនលឿននិងរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលជាហេតុបណ្តាលឱ្យសិស្សនិស្សិតជាច្រើនជ្រើសរើសយកមុខជំនាញ IT។ ហើយសម្រាប់ទីផ្សារការងារក៏មានភាពទូលំទូលាយផងដែរក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍។ ចំណែកឯមូលដ្ឋានគ្រឹះនៃការសរសេរកូដពិតជាមានសារៈសំខាន់ណាស់ ហេតុដូចនេះហើយទើបខ្ញុំធ្វើការចែករំលែកឱ្យអ្នកសិក្សាមុខជំនាញនេះបានស្គាល់នូវគេហទំព័រមួយចំនួនដែលមាន ឯកសារមេរៀនដែលទាក់ទងទៅនឹងការសេរកូដ រួមទាំងការសិក្សាដោយឥតគិតថ្លៃទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. គេហទំព័រ Codecademey

CodeAcademey គេហទំព័រមួយដែលបង្កើតឡើងតាំងពីក្នុងខែសីហាឆ្នាំ ២០១១ មកម្ល៉េះ។ ពុំមាននរណាម្នាក់មានសមត្ថភាព ដែលអាចចងចាំនូវកូដទាំងអស់បានរហូតនោះទេ ក៏នៅមានពេលខ្លះរាវរកសៀវភៅមកដោះស្រាយបញ្ហាម្តងៗ។ ហើយជម្រើស codecademey នឹងជាតម្រូវការដែលអ្នកចង់បានដែលវាប្រៀបដូចជាបណ្ណាល័យ ដោយប្រមូលផ្តុំនូវកូដ ១២ភាសាផ្សេងៗពីគ្នាមានដូចជា HTML & CSS, Python, JavaScript, JavaSQL, Bash/Shell, Ruby C++, R, C#, PHP, Go, Swift។ ហើយម្យ៉ាងវិញទៀតគេហទំព័រមួយនេះតែងតែ Update នូវអ្វីដែលថ្មីចូលគេហទំព័រមួយនេះជាញឹកញយ។

www.codecademy.com
www.codecademy.com

២. គេហទំព័រ GitHub

GitHub គឺជាគេហទំព័រមួយដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៩៨ ដែលអ្នកអាចរៀនសរសេរកូដតាម Online ហើយមានមូលដ្ឋានគ្រឹះនៃភាសាសំខាន់ៗជាច្រើនដូចជា HTML, CSS, JavaScript, PHP, AngularJS, SQL, Bootstrap, Node.js និង jQuery។ បន្ថែមពីនេះទៀតបន្ទាប់ពីបង្រៀនអ្នកឲ្យចប់មួយមុខវិជ្ជាហើយ អ្នកអាចសាកល្បងក្នុងការដោះស្រាយលំហាត់ទៅតាមការសិក្សានីមួយៗ ហើយបើរកដំណោះស្រាយមិនបាន គេហទំព័រមួយនេះក៏មានផ្តល់នូវជំនួយជាចម្លើយបង្កប់មួយផ្នែកធំផងដែរ។

github.com
github.com

៣. គេហទំព័រ W3schools

“W3School” គឺជាគេហទំព័រមួយដ៏ពេញនិយមសម្រាប់រចនាគេហទំព័រ និងភាសាកម្មវិធីនានាដោយឥតគិតថ្លៃ ហើយវាត្រូវបានបង្កើតឡើងតាំងឆ្នាំ1998។ ហើយមេរៀនផ្សេងៗនៅក្នុងគេហទំព័រនេះរួមមានដូចជា HTML, CSS, JavaScript, JSON, PHP, Python, AngularJS, React.js, SQL, Bootstrap, Sass, Node.js, JQuery, XQuery, AJAX, XML, Raspberry Pi, C++, C# និង Java៕

www.w3schools.com
www.w3schools.com
Nuon Sela
Sela (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T