ក្នុងចំណោមទីក្រុងដែលក្តៅបំផុតទាំង ១៥ នៅលើពិភពលោក ក៏មាន ១០ កន្លែងដែលស្ថិតនៅក្នុងប្រទេសឥណ្ឌាដែរ

//s5.kh1.co/a1/a1f4a6baffad793216f498124d8036d6639b2592.jpg
សង្គម

 ២៧-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

យោងតាមគេហទំព័រត្រួតពិនិត្យអាកាសធាតុ El Dorado បានបង្ហាញថា ក្នុងចំណោមទីក្រុងដែលជាកន្លែងក្តៅបំផុតទាំង ១៥ នៅលើពិភពលោក ក៏មាន ១០ កន្លែង គឺស្ថិតនៅក្នុងប្រទេសឥណ្ឌា

ឥណ្ឌា៖ យោងតាមគេហទំព័រត្រួតពិនិត្យអាកាសធាតុ El Dorado បានបង្ហាញថា ក្នុងចំណោមទីក្រុងដែលជាកន្លែងក្តៅបំផុតទាំង ១៥ នៅលើពិភពលោកក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ក៏មាន ១០ កន្លែង គឺស្ថិតនៅក្នុងប្រទេសឥណ្ឌាផងដែរ ជាមួយទីក្រុងដទៃទៀត ដូចជានៅប៉ាគីស្ថាន ដែលជាប្រទេសជិតខាងជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានបញ្ជាក់ថា នៅក្នុងទីក្រុង Churu នៃរដ្ឋ Rajasthan របស់ប្រទេសឥណ្ឌា បានកត់ត្រាអំពីសីតុណ្ហភាពខ្ពស់បំផុតរបស់ប្រទេសខ្លួន ដែលកើនឡើងរហូតដល់ ៥០,២ អង្សាសេ កាលពីថ្ងៃអង្គារកន្លងផុតទៅនេះ។ ទីក្រុងមួយចំនួនដូចជា ក្រុង Bikaner, ក្រុង Ganganagar និងក្រុង Pilani ក៏ជាទីក្រុងក្តៅចំនួន ៣ ផ្សេងទៀត ដែលស្ថិតនៅក្នុងរដ្ឋ Rajasthan ផងដែរ។ 

រូបតំណាង
រូបតំណាង

ក្រៅពីនេះ ក៏មានទីក្រុងផ្សេងទៀតដែលស្ថិតនៅក្នុងបញ្ជីនៃទីក្រុងដែលក្តៅជាងគេក្នុងពិភពលោកដែលមានដូចជា ទីក្រុង New Delhi សីតុណ្ហភាពកើនដល់ ៤៧,៦ អង្សាសេ, ក្រុង Bikaner មានសីតុណ្ហភាព ៤៧,៤ អង្សាសេ, ក្រុង Ganganagar និងក្រុង Jhansi ស្ថិតនៅសីតុណ្ហភាព ៤៧ អង្សាសេ, ក្រុង Pilani មានសីតុណ្ហភាព ៤៦,៩ អង្សាសេ, ក្រុង Nagpur Sonegaon ៤៦,៨ អង្សាសេ និងសីតុណ្ហភាព ៤៦.៥ អង្សាសេនៅក្នុងទីក្រុង Akola​ និង Maharashtra។

យ៉ាងណាមិញ ក៏មានទីក្រុងមួយចំនួនទៀតក៏កំពុងកើនឡើងកំដៅជាបន្តបន្ទាប់ ដែលធ្វើឲ្យប្រទេស ឥណ្ឌាក្លាយជាប្រទេសមួយដែលមានសីតុណ្ហភាពក្ដៅជាងគេក្នុងពិភពលោក៕

ប្រទេសឥណ្ឌា
ប្រទេសឥណ្ឌា

ប្រភព៖ shortpedia

Chann Samnang
Joker 4 (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T