កំពត ៖ មានករណីខ្យល់ព្យុះមួយបានកើតឡើង រួមជាមួយភ្លៀងធ្លាក់ផងនោះ បានបណ្តាលឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋតូចធំ មានស្ថានភាពធ្ងន់ធ្ងរ ចំនួន ៥៥ខ្នង និងសាលារៀនអនុវិទ្យាល័យត្រើយកោះ ១ខ្នង ខូចខាត ២បន្ទប់ ដោយហើរក្បឿងចេញប្រមាណ ១០០ក្បឿង ដួលដងទង់ជាតិ១ និងហើរដំបូល ២បន្ទប់ ប៉ុន្តែគ្រាន់តែខូចខាតផ្ទះសម្បែង និងសាលារៀនប៉ុណ្ណោះ ពុំបណ្តាលឲ្យមានមនុស្សរងរបួសឡើយ ។

ហេតុការណ៍ខ្យល់ព្យុះនេះ កើតឡើងពីម៉ោង ១ ដល់ម៉ោង ១និង២០នាទី រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១២ មានភូមិចំនួន ៣ នៅក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត ។

យោងតាមរបាយការណ៍ចុងក្រោយ របស់សង្កាត់ត្រើយកោះ ដែលមេភូមិទទួលរងគ្រោះ ដោយធម្មជាតិទាំង ៣ភូមិ បានបង្ហាញរបាយការណ៍ រួមមាន ភូមិតាអង្គខ្យល់ព្យុះ បំផ្លាញ ២៥ខ្នង ក្នុងនោះរំលំទាំងស្រុង១ខ្នង ក្រៅពីនេះហើរដំបូល និងប៉ើងជញ្ជាំង ។ ភូមិស្រែ ខូចខាតផ្ទះចំនួន ១៩ខ្នង បាក់សសរផ្ទះដល់ដីចំនួន ២ផ្ទះ ក្រៅពីនេះ ប៉ើងដំបូងក្បឿង និងស័ង្កសី រួមទាំងជញ្ជាំង ។ និងភូមិបឹងតាព្រាហ្ម ចំនួន ១១ ខ្នង ។

គួរបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុខាងលើ មានខ្យល់ព្យុះបោកបក់ពីទិសខាងជើង ទៅត្បូង ហើយមានភ្លៀងធ្លាក់ជាមួយផងដែរ ៕

ដោយ ៖ វ៉ាន់ ឌឿន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]