ធ្លាប់គិតថា ណាខុន ជាសង្សារឌុច លីដា​ ពេលនេះ លោក បញ្ចេញមុខសង្សារហើយ

//s5.kh1.co/e4/e4eceb6873a21932d470ae102964c24197ad72bc.jpg
តារា & កម្សាន្ដ

 ២៧-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លេងឲ្យហ្វេនៗ ផ្ទុះភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលនៅសុខៗ ស្រាប់តែតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព លោក ណាខុន បង្ហាញឲ្យឃើញពីមុខមាត់គូស្នេហ៍របស់ខ្លួន នៅលើបណ្ដាញសង្គម។

ភ្នំពេញ៖ តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព លោក ណាខុន កំពុងតែសាងភាពល្បីល្បាញ ក្នុងការងារសិល្បៈសម្ដែង ដែលទទួលបានការគាំទ្រពីបណ្ដាទស្សនិកជនជាច្រើន ជាពិសេស តារាប្រុសរូបនេះ ថែមទាំងមានរូបសម្រស់ស្រស់សង្ហា គួរជាទីចាប់អារម្មណ៍របស់ហ្វេនៗគ្រប់គ្នា ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកមកមើលពីជីវិតផ្ទាល់ខ្លួន របស់តារាប្រុសរូបនេះវិញ ឃើញថា កាលពីមុននេះបន្តិច តារាប្រុសរូបនេះ ស្រាប់តែបានបង្ហោះសារព្រមទាំង រូបថតគូជាមួយនឹងនារីម្នាក់ ដែលបានធ្វើហ្វេនៗជាច្រើនផ្ទុះភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង  ដោយនារីដែលនៅក្នុងរូបភាពមួយនោះ គឺជាគូស្នេហ៍បណ្ដូលចិត្ត របស់លោក តែម្ដង។

លើសពីនេះទៅទៀត តាមរយៈរូបភាពនេះ លោកមិនទាន់បានបង្ហាញមុខមាត់ច្បាស់នៅឡើយទេ ថានារីរូបនោះគឺជា អ្នកណា ដោយបានយកស្ទីកគ័រមកបិទបាំងមុខនាង ទៀតផង តែទោះជាយ៉ាងណា ហ្វេនៗរបស់លោក ជាច្រើន នៅតែមានភាពសប្បាយរីករាយ ព្រមទាំងចូលរួមត្រេកអរ ដោយបានឃើញលោកមានសេចក្ដីសុខ និងរកបានអ្នកជាទីស្រលាញ់ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ណាខុន 
ណាខុន 
ណាខុន 
ណាខុន 
ណាខុន 
ណាខុន 
ណាខុន 
ណាខុន 
ណាខុន និង គូស្នេហ៍
ណាខុន និង គូស្នេហ៍
រូបគំនូររបស់ លោក ណាខុន និង គូស្នេហ៍
រូបគំនូររបស់ លោក ណាខុន និង គូស្នេហ៍
សារបង្ហោះរបស់ ណាខុន
សារបង្ហោះរបស់ ណាខុន
ណាខុន
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T