ប្រធានាធិបតីហ្វីលីពីនអះអាងថា លោកមិនអនុញ្ញាតឲ្យបើកសាលារៀននោះទេ បើមិនទាន់មានវ៉ាក់សាំងការពារ

//s5.kh1.co/01/01c14c0523e1c256557116240fbe55b9d8b6206f.jpg
សង្គម

 ២៧-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ បានអះអាងថា លោកនឹងមិនអនុញ្ញាតឲ្យសាលារៀនបើកដំណើការឡើងវិញនោះទេ ប្រសិនបើមិនទាន់មានវ៉ាក់សាំងការពារវីរុសកូរ៉ូណា ទោះបីប្រទេសខ្លះចាប់ផ្ដើមបើកសាលារៀនឡើងវិញក៏ដោយ

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ បានអះអាងថា លោកនឹងមិនអនុញ្ញាតឲ្យសាលារៀនបើកដំណើការឡើងវិញនោះទេ បើមិនទាន់មានវ៉ាក់សាំងការពារវីរុសកូរ៉ូណា ទោះបីប្រទេសខ្លះចាប់ផ្ដើមបើកសាលារៀនឡើងវិញក៏ដោយ។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន CNA

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក រ៉ូឌ្រីហ្គោ ឌូទើតេ
លោក រ៉ូឌ្រីហ្គោ ឌូទើតេ

ថ្លែងក្នុងសុន្ទរកថាមួយ ដែលបានចាក់ផ្សាយកាលពីល្ងាចថ្ងៃចន្ទកន្លងទៅ លោក ឌូទើតេ បានបញ្ជាក់យ៉ាងច្បាស់ៗថា៖

លុះត្រាតែខ្ញុំប្រាកដថា ពួកគេមានសុវត្ថិភាព ទើបខ្ញុំគិតគូអំពីការបើកថ្នាក់រៀនឡើងវិញ។

លោក រ៉ូឌ្រីហ្គោ ឌូទើតេ

លោកបន្ថែមថា៖

សម្រាប់ខ្ញុំ ​​​​​​ត្រូវមានវ៉ាក់សាំងជាមុនសិន ប្រសិនបើមានវ៉ាក់សាំងហើយនោះ អ្វីៗនឹង អូខេ!

លោក រ៉ូឌ្រីហ្គោ ឌូទើតេ

គួរឲ្យដឹងដែរថា សិស្សសាលារបស់ហ្វីលីពីនទាំងអស់ គ្រោងនឹងវិលត្រលប់ចូលរៀនវិញនៅចុងខែសីហាខាងមុខនេះ បន្ទាប់ពីសិស្សកម្រិតបឋម និងអនុវិទ្យាល័យសរុបជាង២៥លាននាក់ ត្រូវផ្អាកការសិក្សា ចាប់តាំងពីខែមីនាមក ដោយសារវីរុសកូរ៉ូណារាតត្បាត។

សិស្សហ្វីលីពីន មុនពេលបិទសាលា
សិស្សហ្វីលីពីន មុនពេលបិទសាលា

ជាការពិតណាស់ វីរុសឆ្លងដ៏កាចសាហាវប្រចាំឆ្នាំនេះ បានធ្វើឲ្យសាលារៀនស្ទើរគ្រប់ប្រទេសនៅលើពិភពលោកត្រូវផ្អាកបណ្ដោះអាសន្ន ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ។ តែយ៉ាងណាមិញ ថ្មីៗនេះ គេសង្កេតឃើញប្រទេសចំនួនពីររួមមាន ប្រទេសបារាំង និងប្រទេសកូរ៉េខាងត្បូង បានបើកដំណើរការឡើងវិញហើយ តែក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕

សិស្សហ្វីលីពីន មុនពេលបិទសាលា
សិស្សហ្វីលីពីន មុនពេលបិទសាលា
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T