ក្មេងប្រុសប្រេស៊ីលម្នាក់ ច្រលំថាបងប្រុសរបស់ខ្លួន ជាសត្វត្រីក៏គប់ស្ន ចំមុខបងប្រុសរបស់ខ្លួន ដែលក្រុមគ្រួសារនេះបានធ្វើដំណើរតាមទឹកដែលមាន ចំងាយជាង ១៩៥ម៉ាល ឬ ៣១៣គីឡូម៉ែត្រ ដើម្បីឆ្ពោះមកមន្ទីរពេទ្យដែលនៅក្បែរបំផុត។

យោងទៅតាមសារព័ត៌មានរបស់ហាសិនប៉ុស្ដន៍ បានឲ្យដឹងថា ក្មេងប្រុសដែលមានអាយុ ១៥ឆ្នាំ ដែលមិនបញ្ចេញអត្ដសញ្ញាណច្បាស់លាស់នេះ បានទៅស្ទូចត្រីជាមួយនឹង ប្អូនប្រុសរបស់ខ្លួន នៅទន្លេអាម៉ាសូន នៅក្នុងសហគមន៍របស់ខ្លួនគឺ Pari-Cachoeira ប្រេស៊ីល។ យ៉ាងណាមិញ នៅក្នុងហេតុការណ៍នេះ បានឲ្យដឹងថា ជនរងគ្រោះបានលោតចុះពីទូករបស់ខ្លួន ចុះទៅក្នុងទឹកដើម្បីឆែកមើល រកត្រី ដែលជាប់នៅក្នុងទ្រូ ដែលខណៈពេលនោះ ប្អូនប្រុសរបស់ខ្លួនច្រលំគប់ស្ន ចូលទៅក្នុងទឹក ព្រោះស្មានតែត្រី ដែលការគប់នេះ គឺគប់ចំមុខរបស់ជនរងគ្រោះតែម្ដង។ ដោយនៅក្នុងនោះ ក្រុមគ្រួសារនេះ បានចំណាយពេលពីរថ្ងៃ បន្ទាប់ពីថ្ងៃកើតហេតុ ពីទន្លេក្រោមអាម៉ាសូណ ទៅកាន់ Sao Gabriel da Cachoeira ដែលមានមន្ទីរពេទ្យទាហាននៅទីនោះ ដើម្បីជួយជីវិតក្មេងប្រុសនេះ។

ក្មេងប្រុសនេះ ត្រូវបានគេប្រទះឃើញថា ស្នបានជាប់នៅខាងមុខ មុខតែម្ដង ដែលពេលនេះក្មេងប្រុសនេះមាន អាការៈស្រួលបួលហើយ បន្ទាប់ពីគ្រូពេទ្យបានយកស្ននោះចេញមក។  

តើប្រិយមិត្ដយល់យ៉ាងណា?



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]