ផ្ទះមួយខ្នងទម្លាក់តម្លៃទាបបំផុត ក្រោយអ្នកជួលចាស់ៗ នៅមិនបានប៉ុន្មានក៏រត់បាតជើងសព្រាត

//s5.kh1.co/ed/edb8e067318a1e0c76736e9cd2048973c36ddb30.jpg
សង្គម

 ២៧-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ផ្ទះខ្នងដ៏ធំស្កឹមស្កៃត្រូវបានដាក់ជួលក្នុងតម្លៃត្រឹមតែ១៧០យូរ៉ូប៉ុណ្ណោះ ដែលគិតជាដុល្លារគឺមិនដល់១៩០ដុល្លារឡើយក្នុង១ខែ ដែលជាតម្លៃទាបបំផុតដែលមិនធ្លាប់មានពីមុនមកទាល់តែសោះ ប៉ុន្តែមានរឿងខ្លះដែលអ្នកត្រូវដឹងមុនពេលសម្រេចចិត្តជួលវា។

អង់គ្លេស៖ ផ្ទះខ្នងដ៏ធំស្កឹមស្កៃត្រូវបានដាក់ជួលក្នុងតំលៃត្រឹមតែ១៧០យូរ៉ូប៉ុណ្ណោះ ដែលគិតជាដុល្លារគឺមិនដល់១៩០ដុល្លារឡើយក្នុង១ខែ ដែលជាតម្លៃទាបបំផុតដែលមិនធ្លាប់មានពីមុនមកទាល់តែសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកទីតាំងនៅក្បែរផ្ទះក៏មានភាពអំណោយផលណាស់ដែរ ដោយនៅជិតកន្លែងបរិភោគអាហារ Mc donald រួមទាំងឆ្នេរសមុទ្រនិង សាលារៀនទៀតផង​ រីឲ្យឯនៅក្នុងផ្ទះវិញ គឺមានបន្ទប់គេងធំៗ២ បន្ទប់ទឹក៥ បន្ទប់ទទួលភ្ញៀវ២ផងដែរ។

ទោះបីជាផ្ទះមួយខ្នងនេះត្រូវបានទម្លាប់តម្លៃទាបយ៉ាងណាក្តី ក៏មិនមាននរណាម្នាក់ស្នាក់នៅបានយូរដែរ ដោយអ្នកជួលរត់បាតជើងសព្រាតតែម្តងក្រោយពីស្នាក់នៅត្រឹមតែពេលខ្លីតែប៉ុណ្ណោះ ដោយតែខ្មោចលងខ្លាំងពេក។

សូម្បីតែអ្នកជិតខាងនៅក្បែរៗនេះក៏បានដឹងថាផ្ទះមួយនេះមានខ្មោចលងនិង ជាកន្លែងដែលប្រមូលផ្តុំដោយវិញ្ញាណនៅក្នុងផ្ទះមួយនេះតែម្តង។

ដូច្នេះអ្នកដែលរស់នៅប្រទេសអង់គ្លេស និងកំពុងតែស្វែងរកទីលំនៅមួយដែលអាចរស់នៅជាលក្ខណៈគ្រួសារនិង មានតម្លៃទាបអាចគិតគូរបាន៕

សូមចូលមើលរូបភាពខាងក្រោម៖

ផ្ទះមួយខ្នងទម្លាក់តំលៃជួលទាបបំផុត
ផ្ទះមួយខ្នងទម្លាក់តំលៃជួលទាបបំផុត
ផ្ទះមួយខ្នងទម្លាក់តំលៃជួលទាបបំផុត
ផ្ទះមួយខ្នងទម្លាក់តំលៃជួលទាបបំផុត
ផ្ទះមួយខ្នងទម្លាក់តំលៃជួលទាបបំផុត
ផ្ទះមួយខ្នងទម្លាក់តំលៃជួលទាបបំផុត
ផ្ទះមួយខ្នងទម្លាក់តំលៃជួលទាបបំផុត
ផ្ទះមួយខ្នងទម្លាក់តំលៃជួលទាបបំផុត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T