ផ្លូវរថភ្លើងឡាវ-ចិនគឺជាផ្លូវដែកដំបូងបង្អស់ដែលត្រូវឆ្លងកាត់ផ្លូវរូងក្រោមភ្នំដ៏វែង (មានវីដេអូ)

//s5.kh1.co/1f/1f4ba102f917e034147305d2ab9b55b0f4a613d2.jpg
សង្គម

 ២៧-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ផ្លូវរថភ្លើងមួយខ្សែរត្រូវបានឆ្លងកាត់ផ្លូវរូងក្រោមភ្នំតាមបណ្តោយផ្លូវដែកឡាវ-ចិនជាលើកដំបូងដែលជា សមិទ្ធិផលជាប្រវត្តិសាស្ត្រសម្រាប់គម្រោងនេះ

ឡាវ៖ ផ្លូវរថភ្លើងមួយខ្សែត្រូវបានឆ្លងកាត់ផ្លូវរូងក្រោមភ្នំតាមបណ្តោយផ្លូវដែកឡាវ-ចិនជាលើកដំបូងដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់គម្រោងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរបានឱ្យដឹងថា ផ្លូវដែកត្រូវបានឆ្លងកាត់ រូងក្រោមភ្នំតាមបណ្តោយផ្លូវដែកឡាវ-ចិនជាលើកដំបូង។

វិស្វករឡាវនិងចិនមកពីក្រុមហ៊ុនវិស្វកម្មផ្លូវដែកលេខ ២ របស់ចិនបានបើកឆ្លងកាត់ផ្លូវរូងក្រោមដី Ban Nong Khay ក្នុងខេត្ត វៀងចន្ទន៍ ចម្ងាយ ៦០ គីឡូម៉ែត្រខាងជើងរដ្ឋធានីវៀងចន្ទន៍កាលពីថ្ងៃសៅរ៍។ ផ្លូវរូងភ្នំ Ban Nong Khay មានប្រវែង ៦៦១ ម៉ែត្រដែលជាកន្លែងទំនាបនៅភាគកណ្តាលប្រទេស ឡាវជួបនឹងជួរភ្នំភាគខាងជើង។

ដំណើរការសាងសង់ផ្លូវដែកក្រោមរូងភ្នំឡាវ-ចិន
ដំណើរការសាងសង់ផ្លូវដែកក្រោមរូងភ្នំឡាវ-ចិន

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួលោក Lei Chao ជាលេខាធិការគណៈកម្មាធិការ ការងារបក្សកុម្មុយនិស្តចិនប្រចាំនៅមូលដ្ឋានផ្លូវដែកក្រុមវិស្វកម្មផ្លូវដែកលេខ ២ របស់ចិនបានប្រាប់ក្រុមអ្នកសារព័ត៌មានថាចំពេលមានការរីករាលដាលនៃជំងឺ COVID-១៩ ក្រុមវិស្វកម្មបានធ្វើការបន្តប្រកបដោយប្រសិទ្ធភាព។

ក្រុមនេះបានកេណ្ឌវិស្វករ និងកម្មករឡាវជាង ៧០០ នាក់ និងសមភាគីចិនចំនួន ២០០ នាក់ឱ្យធ្វើការជាមួយគ្នាយ៉ាងជិតស្និតក្នុងការពន្លឿនដំណើរការដោយធ្លាប់ធ្វើបាន ២ គីឡូម៉ែត្រក្នុងរយៈពេល ៣ ថ្ងៃ មកនៅត្រឹមតែ ១,៥ គីឡូម៉ែត្រក្នុងមួយថ្ងៃ។ ការសាងសង់ផ្លូវដែកបានចាប់ផ្តើមនៅទីក្រុងវៀងចន្ទន៍ថ្ងៃទី ២៧ មីនា។

ដំណើរការសាងសង់ផ្លូវដែកក្រោមរូងភ្នំឡាវ-ចិន
ដំណើរការសាងសង់ផ្លូវដែកក្រោមរូងភ្នំឡាវ-ចិន

ផ្លូវដែកឡាវ-ចិននឹងរត់ចម្ងាយ ៤១៤ គីឡូម៉ែត្ររួមទាំងផ្លូវរូងក្រោមភ្នំចម្ងាយ ១៩៨ គីឡូម៉ែត្រ ហើយនឹងឆ្លងកាត់ ស្ពានប្រវែង ៦២ គីឡូម៉ែត្រ។ វាក៏នឹងត្រូវរត់ចេញពីច្រកព្រំដែន Boten ភ្ជាប់ពីភាគខាងជើងប្រទេសឡាវទៅ ប្រទេសចិនចុះទៅរដ្ឋធានីវៀងចន្ទន៍ដោយមានល្បឿនប្រតិបត្តិការ ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង៕

ដំណើរការសាងសង់ផ្លូវដែកឡាវ-ចិន
ដំណើរការសាងសង់ផ្លូវដែកឡាវ-ចិន

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូដំណើរការសាងសង់ផ្លូវដែកឡាវ-ចិន

ប្រភព៖ The Laotian Times

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T