កាលពីពេលថ្មីៗនេះ និស្សិតបញ្ចប់ថ្នាក់សិក្សា នៃមហាវិទ្យាល័យ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់សៀងហៃ ដែលមានឈ្មោះថា វ៉ាន់ បានក្លាយជាចោរប្លន់ធនាគារមួយកន្លែង។

យោងទៅតាមប្រភពព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា និស្សិតមួយរូបនេះ បានទាញយកប្រាក់ ១០០,០០០យ័នពី ជាង១៦,០០០ដុល្លារអាមេរិក ពីអ្នកធ្វើការធនាគារ នៅលើផ្លូវ Zhangjiang ក្នុងតំបន់ថ្មី Pudong សៀងហៃ ប្រទេសចិន។ យ៉ាងណាមិញ ភ្លាមៗនោះ បុរសជារត់តាក់ស៊ីម្នាក់ ដែលមានឈ្មោះថា Zhu Ping បានធ្វើការប្រដេញជាមួយចោរនោះ អស់រយៈចំងាយជាង ៥០០ ម៉ែត្រ និងបង្ខំឲ្យបុរសជាចោរប្លន់នេះ ទន្លាក់លុយចុះ មុននឹងចង់រត់គេចខ្លួន។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺ Zhu បានប្រើខ្សែក្រវ៉ាត់របស់ខ្លួន ទៅវាត់បុរសនោះ ដើម្បីឲ្យចោរនេះទន្លាក់កាំបិតចុះ និងឲ្យចោរប្លន់នេះដួល តែម្ដង។

សម្រាប់ពេលនេះ បុរសជាអ្នករត់តាក់ស៊ីនេះត្រូវបាន គេដាក់រហ្ស័សនាមថា បងប្រុសខ្សែក្រវ៉ាត់ ដែលគាត់ក៏ទទួលបានសគុណជាទឹកប្រាក់ ២,០០០យ័ន ឬ ជាង ៣០០ដុល្លារអាមេរិកពីធនាគារផងដែរ។

តើប្រិយមិត្ដយល់យ៉ាងណា ?







កែសម្រួលដោយ ម៉ា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]