វិធីទាំង ៥ ដែលជាគន្លឹះងាយស្រួលសម្រាប់ជួយអ្នកក្នុងការចម្អិនម្ហូបអាហារ ចំណាយពេលតិច និងមានប្រសិទ្ធភាព

//s5.kh1.co/42/42f9026bc01e284c557ab4db850da2ada5f812db.jpg
យល់ដឹង

 ២៧-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

វាគឺជាមធ្យោបាយនៃការសន្សំប្រាក់ និងពេលវេលាផងដែរ ដែលធ្វើឱ្យវាកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។

វាគឺជាមធ្យោបាយនៃការសន្សំប្រាក់ និងពេលវេលាផងដែរ ដែលធ្វើឱ្យវាកាន់តែងាយស្រួលនិងមានប្រសិទ្ធភាព។ ចំណុចខាងក្រោមទាំងនេះ គឺជាគន្លឺះមូលដ្ឋាន និងអត្ថប្រយោជន៍មួយចំនួន ក្នុងការធ្វើឲ្យការចម្អិនអាហាររបស់អ្នក ខណៈពេលអ្នកកំពុងស្នាក់នៅក្នុងផ្ទះ ដើម្បីគេចពីមេរោគកូវីដ១៩ ដែលវាពិតជាមានលក្ខណៈងាយស្រួល និងមានប្រសិទ្ធភាព។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. បែងចែក និងអនុវត្តដំណើរការចម្អិនអាហារទាំងមូលរបស់អ្នកជាបីដំណាក់កាលគឺ ការរៀបចំ ចម្អិន និងបញ្ចប់។ ការធ្វើបែបនេះនឹងជួយធ្វើឲ្យលំហូរនៃការចំអិនរបស់អ្នកមានភាពរលូន និងការពារកុំឱ្យប្រញាប់ប្រញាល់ក្នុងពេលចម្អិនអាហារ និងធ្វើឱ្យវារញ៉េរញ៉ៃក្នុងពេលតែមួយ។

រូបតំណាង
រូបតំណាង

២. កំដៅខ្ទះរបស់អ្នកមុនពេលដាក់ម្ហូប ឬ គ្រឿងផ្សំដាក់លើវាសម្រាប់ចម្អិនអាហារ។ វិធីសាស្ត្រនេះនឹងរារាំងអាហារមិនឱ្យជាប់នឹងខ្ទះ។

រូបតំណាង
រូបតំណាង

៣. សំលៀងកាំបិតរបស់អ្នកជាទៀងទាត់ សម្រាប់ការហាន់បន្លែ និងផ្លែឈើឲ្យលឿន និងសន្សំសំចៃពេលវេលាខ្លះដែលបានចំណាយនៅក្នុងផ្ទះបាយ។

រូបតំណាង
រូបតំណាង

៤. ប្រសិនបើអ្នកមិនច្បាស់អំពីបរិមាណនៃការផ្សំគ្រឿង (អំបិល ម្រេច) ដែលត្រូវការនៅក្នុងម្ហូបនោះ អ្នកគ្រាន់តែដាក់វាក្នុងបរិមាណតិចតួច ខណៈពេលចម្អិនអាហារសិនក៏បាន បន្ទាប់មកកែសម្រួល ឬ លៃលកវានៅក្នុងដំណាក់កាលចុងក្រោយ ខណៈពេលចម្អិនអាហារ។

រូបតំណាង
រូបតំណាង

៥. ប្រើបន្លែដែលនៅសល់ និងការកាត់សាច់ត្រឹមត្រូវស្អាត ដើម្បីស្តុកវាទុក ហើយអាចយកវាមកចម្អិនបាននៅពេលក្រោយ ដើម្បីធ្វើឲ្យវាក្លាយជាមុខម្ហូបផ្សេងមួយទៀត ដូចជាស៊ុប និងប៉ាស្តាជាដើម៕

រូបតំណាង
រូបតំណាង

ប្រភព៖ ndtv.com

Chann Samnang
Joker 4 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T