សម្ដេច ហ៊ុន សែន៖ រាជរដ្ឋាភិបាលអនុញ្ញាតឱ្យពលរដ្ឋខ្មែរនៅបរទេសត្រលប់មកវិញស្រុកវិញ ដោយគ្មានលិខិតបញ្ជាក់សុខភាពពីជំងឺកូវីដ-១៩ ទេ

//s5.kh1.co/b3/b3e83be10998234191707ae08fdc87b6b4b43a8a.jpg
Khmerhome

 ២៧-ឧសភា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=416,q=100/b3/b3e83be10998234191707ae08fdc87b6b4b43a8a.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ នៅថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០២០ ​ សម្តេច ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកម្ពុជា​ បានសម្រេច​វិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជា ហើយកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរពីក្រៅប្រទេសវិលត្រលប់ចូលមកកម្ពុជាវិញ​ គឺមិនតម្រូវឱ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ​-១៩​ ទេ។ នេះបើតាមទំព័រហ្វសប៊ុក សម្ដេច ហ៊ុន សែន នាព្រឹកថ្ងៃទី២៧ ខែឧសភានេះ។

សម្ដេច បានបន្តថា វិធានការនេះគឺនឹងជួយសម្រួលដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។

បើតាមរាជរដ្ឋាភិបានបញ្ជាក់ថា «ប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញ គឺ​តម្រូវឱ្យចូលពិនិត្យសុខភាព​ និងពិនិត្យសំណាក​ ហើយដាក់ឱ្យស្នាក់នៅដាច់ដោយឡែកចំនួន ១៤ថ្ងៃសិន ដោយរង់ចាំលទ្ធផលសំណាក ថាតើមានរោគឆ្លង ឬអត់​រោគឆ្លង​ ទើបអនុញ្ញាតឱ្យទៅលំនៅដ្ឋានវិញបាន»៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T