តារាកីឡាកាស Rey Mysterio នឹងធ្វើពិធីចូលនិវត្តន៍ នាថ្ងៃចន្ទសប្តាហ៍ក្រោយនេះហើយ

//s5.kh1.co/e5/e59a321eb40fbb5e7a41e1ffc48fa47a2e56e7f0.jpg
កីទ្បា

 ២៧-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាកីឡាកាសក្នុងស្ថាប័ន WWE គឺ Rey Mysterio ដែលសព្វថ្ងៃលោកមានអាយុ ៤៥ ឆ្នាំនោះនឹងប្រារព្ធពិធីចូលនិវត្តន៍ដ៏ពិសេសមួយនៅលើក្នុងកម្មវិធី Monday Night Raw នាថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ។

តារាកីឡាកាសក្នុងស្ថាប័ន WWE គឺ Rey Mysterio ដែលសព្វថ្ងៃលោកមានអាយុ ៤៥ ឆ្នាំនោះនឹងប្រារព្ធពិធីចូលនិវត្តន៍ដ៏ពិសេសមួយនៅលើក្នុងកម្មវិធី Monday Night Raw នាថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថាប័ន WWE បានចេញសេចក្តីថ្លែងការណ៍នេះនៅលើបណ្ដាញសង្គម Twitter ដែលសេចក្តីថ្លែងការណ៍នោះបាននិយាយថា កម្មវិធីចូលនិវត្តន៍របស់ Rey Mysterio នេះនឹងមានតារាកីឡាកាស Seth Rollins ជាអ្នកសម្របសម្រួលកម្មវិធី។

Rey Mysterio ដែលមានឈ្មោះពិតថា Oscar Gutierrez បានចាប់ផ្តើមអាជីពកីឡាកាសតាំង តែពីអាយុ ១៤ ឆ្នាំនៅប្រទេសម៉ិកស៊ិកូ។

គាត់បានចូលរួមក្នុងស្ថាប័ន World Championship Wrestling (WCW) ក្នុងឆ្នាំ ១៩៩៥ ដែលគាត់បានលេងស្ទីលប្រយុទ្ធសេរី។ បន្ទាប់ពីស្ថាប័ន WCW ត្រូវបានផ្អាកក្នុងឆ្នាំ ២០០១ Rey Mysterio បានចូលរួមជាមួយនឹងស្ថាប័ន WWE ហើយមួយឆ្នាំក្រោយមកលោកក៏បានក្លាយជាតារាដ៏ល្បីល្បាញក្នុងស្ថាប័នមួយនេះ។

ចាប់តាំងពីពេលនោះមកគាត់បានបន្តឈ្នះខ្សែក្រវ៉ាត់ជាច្រើនដែលមានដូចជា WWE Tag-Team Champion, Intercontinental Champion ជាពិសេសគឺគាត់ឈ្នះ United States Champion ច្រើនជាងគេក៏ដូចជាខ្សែក្រវ៉ាត់ WWE និង World Heavyweight ផងដែរ។  

ក្នុងឆ្នាំ ២០០៦ គឺគាត់បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលមែនទែន ដោយគាត់បានយកជ័យជម្នះក្នុងកម្មវិធី Royal Rumble៕

សូមទស្សនារូបភាពខាងក្រោម៖

Rey Mysterio
Rey Mysterio
Rey Mysterio
Rey Mysterio
Rey Mysterio
Rey Mysterio
Rey Mysterio
Rey Mysterio
Rey Mysterio
Rey Mysterio

ប្រភពThe Sun

Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T