ហួសចិត្ត! ចោររោគចិត្តម្នាក់ លួចស្បែកជើងរបស់អ្នកជិតខាងរាប់សិបគូ ដើម្បីយកទៅសម្រេចកាម

//s5.kh1.co/e2/e28fa45bde887626c5b878efcbbff434af22e772.jpg
សង្គម

 ២៧-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់មានឈ្មោះថា ធីរ៉ាផាត ក្លៃយ៉ា វ័យ២៤ឆ្នាំ ត្រូវបានប៉ូលិសចាប់ឃុំខ្លួន បន្ទាប់ពីមានអ្នកស្រុកជាច្រើនដាក់ពាក្យបន្ដឹងចំពោះករណីឧស្សាហ៍បាត់ស្បែកជើង។

ថៃ៖ កាលពីថ្ងៃអាទិត្យទី២៤ ខែឧសភាសប្ដាហ៍មុននេះ បុរសម្នាក់មានឈ្មោះថា ធីរ៉ាផាត ក្លៃយ៉ា វ័យ២៤ឆ្នាំ ត្រូវបានប៉ូលិសចាប់ឃុំខ្លួន បន្ទាប់ពីមានអ្នកស្រុកជាច្រើន ដាក់ពាក្យបន្ដឹងចំពោះករណីឧស្សាហ៍បាត់ស្បែកជើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់ប៉ូលិសម្នាក់បានឲ្យដឹងថា ក្រោយពីកំណត់អត្តសញ្ញាណជនសង្ស័យក្នុងកាមេរ៉ាសុវត្ថិភាព តាម​រយៈ​សកម្មភាពលួចចុងក្រោយបង្អស់រួចមក ប៉ូលិសក៏បានចុះទៅដល់ទីតាំងផ្ទះជួលរបស់ជនសង្ស័យផ្ទាល់ ដោយប្រទះឃើញស្បែកជើងសរុបទាំងអស់ចំនួន១២៦គូ។

ជនសង្ស័យបានសារភាពប្រាប់ប៉ូលិសថា រូបគេផ្ទាល់ បានលួចយកស្បែកជើងទាំងនោះ មកពាក់ដើរជុំវិញផ្ទះ។ បន្ទាប់ពីពាក់បានជាច្រើនម៉ោងមក គេក៏ដោះចេញ ដើម្បីឱបថើប និងស្រាតខោអាវ ហើយត្រដុះលើដងខ្លួនតែម្ដង។ ក្រោយពីរួចរាល់ហើយ គេនឹងបោះស្បែកជើងមួយគូនោះចោល ហើយចាប់ផ្ដើមលួចស្បែកថ្មីៗទៀត។

ទន្ទឹមនឹងនេះដែរ ប៉ូលិសបានធ្វើការស៊ើបអង្កេតរកឃើញថា ជនសង្ស័យធ្លាប់បានចាប់ខ្លួនម្ដងរួចមកហើយ កាលពីឆ្នាំមុន ពីបទលួចស្បែកជើងដដែល នៅតំបន់ផ្សេងឯណោះ។

យ៉ាងណាមិញ ជុំវិញករណីដ៏ហួសចិត្តនេះ ជនសង្ស័យនឹងត្រូវឃុំខ្លួនបណ្ដោះអាសន្ន រហូតដល់ខាងតុលាការ សម្រេចលើការកាត់ទោសទៅតាមនីតិវិធីច្បាប់៕

សូមទស្សនារូបភាពខាងក្រោម៖

ជនសង្ស័យនៅប៉ុស្ដិ៍ប៉ូលិស
ជនសង្ស័យនៅប៉ុស្ដិ៍ប៉ូលិស
ស្បែកជើងដែលជនសង្ស័យបានលួច
ស្បែកជើងដែលជនសង្ស័យបានលួច
ស្បែកជើងដែលជនសង្ស័យបានលួច
ស្បែកជើងដែលជនសង្ស័យបានលួច
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T