បុរសម្នាក់ដែលមានឈ្មោះថា Jin Hongping បានទទួលរងគ្រោះយ៉ាងសាហាវ បំផុតនៅពេលដែល បុរសនេះធ្វើការនៅ Linxia ក្នុងខេត្ដ Ganua ប្រទេសចិន ដោយចំរឹងដែក ដែលមានប្រវែង ៤០សង់ទីម៉ែត្របាន ទម្លុះពីក្បាលខាងក្រោយ ទៅខាងមុខនៃចំហៀងភ្នែកខាងស្ដាំ។

យោងទៅតាមប្រភពព័ត៌មានរបស់ប្រទេសចិន បានបន្ដឲ្យដឹងថា ហេតុការណ៍នេះ ត្រូវបានខាងមន្ទីរពេទ្យ ហៅអ្នកពន្លត់អគ្គិភ័យមកធ្វើការកាត់ដែក នោះចេញបន្ទាប់ពី បុរសនេះត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យ និងត្រូវបានក្រុមគ្រូពេទ្យបន្ដ ការវះកាត់យករបស់នោះចេញ បានយ៉ាងសម្រេច។

យ៉ាងណាមិញ សម្រាប់អ្នកដែលធ្វើការជា ជាកម្មករសំណង់ គឺជាការងារមួយដែលមិនមានលំនឹង តែងតែជួបបញ្ហា ដែលនេះមិនមែនជាករណីទី១ ដែលមានដែកធ្លុះពីម្ខាងទៅម្ខាងនៃក្បាលនោះទេ។ 

តើប្រិយមិត្ដយល់យ៉ាងណា?





កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]