នៅសុខៗ ស្រាប់តែ Taeyang សមាជិកក្រុម Big Bang ធ្វើឱ្យអ្នកគាំទ្រស្រក់ទឹកភ្នែក ក្រោយលោកបានបង្ហាញអារម្មណ៍បែបនេះ

//s5.kh1.co/4e/4ecbb6b46e4879332ced5f2169accd8f8382ec4e.jpg
នារី

 ២៧-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្នុងការស្វែងរកដំណាក់កាលដ៏ល្អឥតខ្ចោះ លោក Taeyang ធ្វើឱ្យអ្នកគាំទ្រស្រក់ទឹកភ្នែកជាមួយនឹងអារម្មណ៍។

កូរ៉េខាងត្បូង៖ ក្នុងការស្វែងរកដំណាក់កាលដ៏ល្អឥតខ្ចោះ លោក Taeyang ធ្វើឱ្យអ្នកគាំទ្រស្រក់ទឹកភ្នែកជាមួយនឹងអារម្មណ៍របស់លោក។ កាលពីពេលថ្មីៗនេះ លោក Taeyang ត្រូវបានគេឃើញនៅក្នុងភាពយន្តភាគថ្មីនៃខ្សែភាពយន្តឯកសាររបស់គាត់ "WHITE NIGHT"។ តារារូបនេះត្រូវបានគេមើលឃើញថាកំពុងមានការរៀបចំយ៉ាងល្អក្នុងវិថីសិល្បៈ ដូចជានៅក្នុងដំណើរទេសចរណ៍ ឆ្នាំ ២០១៧ នៅសហរដ្ឋអាមេរិករបស់គាត់ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Taeyang 
Taeyang 

 លោក Taeyang បានបញ្ជាក់ថា៖ “តាមទស្សនៈរបស់ខ្ញុំ គឺខ្ញុំមិនដែលគិតថាខ្ញុំចង់ក្លាយជាមនុស្សដែលមានកេរ្តិ៍ឈ្មោះអ្វីនោះទេ បើទោះបីជាខ្ញុំនៅតែបន្តការងារសិល្បៈតន្រ្តីរបស់ខ្ញុំក៏ដោយ ថ្វីត្បិតតែនាពេលបច្ចុប្បន្ននេះ ខ្ញុំទទួលបានការគាំទ្រច្រើន និងមានគេស្គាល់ច្រើន តែនិយាយតាមត្រង់ទៅចុះ ចំណុចទាំងនោះក៏ចាប់ផ្តើមចូលមកក្នុងការគិតរបស់ខ្ញុំដែរ។ វាធ្វើឲ្យខ្ញុំដឹងថា ខ្ញុំត្រូវតែប្រែក្លាយជាមនុស្សដែលមានប្រជាប្រិយភាព ដោយសារតែយើងទាំងអស់គ្នាត្រូវតែចេះចង់បានប្រជាប្រិយភាព  និងខិតខំរកប្រាក់ចំណូលឲ្យបានច្រើនផងដែរ ដើម្បីស្វែងរកអ្វីដែលយើងចង់ធ្វើ និងរីករាយជាមួយនឹងអ្វីដែលយើងកំពុងធ្វើ"។

យ៉ាងណាមិញ លោក Taeyang ក៏បានបន្តថា៖ "យើងក៏អាចលើកស្ទួយគុណភាពរបស់យើងបានដូចគ្នា ប្រៀបដូចជាខ្ញុំផ្ទាល់ ពេលដែលបានឈានចូលដល់កម្រិតនេះ ទើបធ្វើឲ្យខ្ញុំដឹងថា វាពិតជាថ្លៃណាស់ក្នុងការធ្វើអ្វីដែលខ្ញុំពេញចិត្តនៅលើវិថីសិល្បៈមួយនេះដូចជា ការច្រៀង ការសម្តែង ការរៀបចំប្រគំតន្ត្រី និងការងាសិល្បៈផ្សេងៗទៀត"។

លោក Taeyang បានប្រាប់ទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា ស្របពេលដែលមានបញ្ហាការងារ ក៏ដូចជាបញ្ហាបច្ចេកទេសផ្សេងៗក៏ដោយ ក៏លោកនៅតែដើរទៅមុខ ធ្វើការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីផ្តល់ ឱ្យអ្នកគាំទ្រនូវអ្វីដែលល្អបំផុតរាល់ពេលដែលគាត់ឡើងឆាក និងនៅមានពេលដែលលោកមានវត្តមាន នៅក្នុងសិល្បៈ៕

https://s5.kh1.co/__image/w=550,h=1171,q=100/38/383446bd61faab3de063e75a3e39a1b85d4e78cc.jpg

ប្រភព៖ allkpop.com

Chann Samnang
Joker 4 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T