ពេលទៅសមុទ្រ ហើយចង់ឲ្យគេចុLike រូបបានច្រើន រៀនយករបស់ទាំងនេះ តាមខ្លួនផង

//s5.kh1.co/9d/9d0d05bae13bb5b01df711957b5c06226a421700.jpg
យល់ដឹង

 ២៧-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាន់តែងាយស្រួលហើយ មិនចាំបាច់មានអីច្រើនទេ គ្រាន់តែមានរបស់ទាំង ៥ នេះ អ្នកអាចថតរូបបានយ៉ាងទាក់ទាក់ទាញ និងមានភាពលេចធ្លោខ្លាំង នៅពេលដែលទៅកម្សាន្តនៅឯឆ្នេរសមុទ្រ។

កម្សាន្ត៖ នៅពេលដែលទៅដើរលេងនៅឆ្នេរសមុទ្រម្ដងៗ មនុស្សជាច្រើន តែងតែចង់ ថតរូបឲ្យមានភាពទាក់ទាញបំផុត ជាមួយនឹងទិដ្ឋភាពនៃបរិយាកាសដ៏ស្រស់ស្អាត នៅលើឆ្នេរសមុទ្រ តែពួកគេមិនដឹងត្រូវធ្វើបែបណា ដើម្បីឲ្យថតរូបចេញមកមានភាពលេចធ្លោនោះទេ តែមិនជាបញ្ហាអ្វីនោះទេ គ្រាន់តែមានរបស់ទាំង ៥ នេះ ដើម្បីធ្វើជាស្ទាយ៍ថត ហើយសាកល្បងថតរូបជាមួយគ្នា នោះអ្នកនឹងទទួលបានរូបភាពគួរជាទីពេញចិត្ត នៅពេលដែលបានទៅលេងសមុទ្រ ។ ហើយជាពិសេស ក៏ជួយញ៉ាំងឲ្យ អ្នកដែលឃើញរូបរបស់អ្នក កាន់តែមានអារម្មណ៍ ចុចLike កាន់តែច្រើនផងដែរ ដោយសារតែ មានភាពទាក់ទាញខ្លាំង នៅក្នុងបណ្តាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. គ្រឿងតម្បាញ

នៅពេលដែលអ្នកទៅលេងសមុទ្រ អ្នកគួរតែយកគ្រឿងតម្បាញទៅជាមួយ ដែលមានដូចជា កាបូប មួក ដើម្បីទុកធ្វើជាស្ទាយ៍ថតរូប ព្រោះរូបភាពដែលចេញមកពិតជាមានភាពទាក់ទាញខ្លាំងណាស់ ។

គ្រឿងតម្បាញ 
គ្រឿងតម្បាញ 
ស្ទាយ៍ថតរូបជាមួយ គ្រឿងតម្បាញ 
ស្ទាយ៍ថតរូបជាមួយ គ្រឿងតម្បាញ 

២. វ៉ែនតា

សម្រាប់វ៉ែនតា គឺជាស្ទាយ៍ដ៏ពេញនិយមបំផុតហើយ ដែលមនុស្សគ្រប់គ្នា តែងតែប្រើ ដើម្បីឲ្យមានភាពទាន់សម័យ ជាពិសេស នៅពេលដែលប្រើវ៉ែនតាជាស្ទាយ៍ថតរូបនៅឯឆ្នេរសមុទ្រ កាន់តែមើលទៅមានភាពលេចធ្លោខ្លាំងឡើង។

ស្ទាយ៍ថតរូប ជាមួយវ៉ែនតា
ស្ទាយ៍ថតរូប ជាមួយវ៉ែនតា

៣. កម្រាលក្រាលនៅលើឆ្នេរ

សម្រាប់នារីៗ ដែលចង់ថតរូបភាពនៅលើឆ្នេរសមុទ្រ អាចស្វែងរកកម្រាលមកក្រាល រួចគេង ឬ អង្គុយ នៅលើវា ដើម្បីធ្វើរជាស្ទាយ៍ថតរូបមួយទៀត នោះអ្នករូបភាពចេញមក នឹងមានភាពស្រស់ស្អាត គួរជាទីពេញចិត្ត។

កម្រាលក្រាលនៅលើឆ្នេរ
កម្រាលក្រាលនៅលើឆ្នេរ
ស្ទាយ៍ថតរូប ជាមួយកម្រាលក្រាលនៅលើឆ្នេរ
ស្ទាយ៍ថតរូប ជាមួយកម្រាលក្រាលនៅលើឆ្នេរ

៤. សៀវភៅ

នៅពេលទៅដើរលេង​នៅសមុទ្រ គួរតែយកសៀវភៅ ទៅតាមខ្លួន ប៉ុន្តែមិនចាំបាច់អានក៏បានដែរ គ្រាន់តែបើកមើល នៅពេលដែលថតរូប នោះអ្នកនឹងទទួលបានរូបភាពដ៏ទាក់ទាញយ៉ាងខ្លាំង។  

ស្ទាយ៍ថតរូប ជាមួយសៀវភៅ
ស្ទាយ៍ថតរូប ជាមួយសៀវភៅ

៥. ផ្លែឈើ

នេះជាស្ទាយ៍ថ្មីមួយទៀត ដែលគួរតែមាននៅពេលដែលទៅលេងសមុទ្រនោះគឺផ្លែឈើ ដែលមានដូចជា ផ្លែឪឡឹក ដូង ឬ ផ្លែម្នាស់ ព្រោះផ្លែឈើទាំងនេះ នឹងជួយធ្វើឲ្យមានភាពទាក់ទាញ ជាមួយនឹងពណ៌ដ៏ស្រស់ស្អាត របស់វា នៅពេលដែលថតរូបនៅលើឆ្នេរសមុទ្រ៕

រូបភាពផ្លែឈើ
រូបភាពផ្លែឈើ
ស្ទាយ៍ថតរូប ជាមួយផ្លែឈើ
ស្ទាយ៍ថតរូប ជាមួយផ្លែឈើ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T