ក្តៅៗ! ខ្សែបម្រើឆ្នើមមួយរូប ពង្រីកកុងត្រាបន្ថែមជាមួយ Real Madrid

//s5.kh1.co/37/3795fb3d94c4c19861742b97cd1e2f138e2d4805.jpg
កីទ្បា

 ២៧-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

យោងតាមរបាយការណ៍ Marca បានឱ្យដឹងមុននេះថា ខ្សែបម្រើការពារជម្រើសជាតិប្រេស៊ីល Casemiro យល់ព្រមបន្តកុងត្រាថ្មីបន្ថែមជាមួយក្លឹបអធិរាជស Real Madrid រហូតដល់បញ្ចប់រដូវកាល ២០២២-២០២៣។

យោងតាមរបាយការណ៍ Marca បានឱ្យដឹងមុននេះថា ខ្សែបម្រើការពារជម្រើសជាតិប្រេស៊ីល Casemiro យល់ព្រមបន្តកុងត្រាថ្មីបន្ថែមជាមួយក្លឹបអធិរាជស Real Madrid រហូតដល់បញ្ចប់រដូវកាល ២០២២-២០២៣។ តាមពិតទៅ ការចរចាលើកុងត្រាថ្មីនេះ គឺមានការឯកភាពគ្នាប្រមាណមួយ ខែមកហើយ ប៉ុន្តែក្នុងកុងត្រាថ្មីនេះមិនតម្រូវឱ្យមានការផ្សព្វផ្សាយជាសាធារណៈឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Casemiro
កីឡាករ Casemiro

សូមជម្រាបផងដែរថា ខ្សែបម្រើការពារឆ្នើមវ័យ ២៨ឆ្នាំរូបនេះ បានចាកចេញពីក្លឹប São Paulo ក្នុងប្រទេសកំណើតមកកាន់ក្រុមយុវជនរបស់ Real Madrid កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ ក្នុងលក្ខខណ្ឌខ្ចីជើង និងបានទិញជាអចិន្ត្រៃយ៍ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៣ ក្នុងតម្លៃត្រឹម ៦លាន ផោនប៉ុណ្ណោះ។


កីឡាករ Casemiro កាលលេងនៅ São Paulo
កីឡាករ Casemiro កាលលេងនៅ São Paulo

ពេញមួយរដូវកាលដំបូងរបស់ខ្លួន (ពោលក្នុងរដូវកាល ២០១៣-២០១៤) នៅកីឡដ្ឋាន Santiago Bernabéu រូបគេបានបង្ហាញខ្លួនឱ្យក្លឹបដែលប្រជុំដោយតារាបាល់ទាត់ល្បីៗនោះ បានចំនួន ២៥ ប្រកួត ប៉ុន្តែហាក់មិនសូវទទួលបានជោគជ័យនោះឡើយ ដោយក្នុងនោះ ខ្សែបម្រើរូបនេះបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានត្រឹម ១គ្រាប់។


កីឡាករ Casemiro រដូវកាលដំបូងនៅ Real Madrid
កីឡាករ Casemiro រដូវកាលដំបូងនៅ Real Madrid

នារដូវកាល ២០១៤-២០១៥ ក្លឹប Real Madrid បានសម្រេចឱ្យក្លឹប Porto ខ្ចីជើងកីឡាកររូបនេះមួយរដូវកាលជាមួយតម្លៃនៃការខ្ចីត្រឹម ១.២លានផោន។ ពេលវេលានៅក្លឹបយក្សរបស់ព័រទុយហ្គាល់ មួយនេះ បានធ្វើឱ្យពិភពបាល់ទាត់ចាប់ផ្តើមស្គាល់ខ្សែបម្រើការពាររូបនេះកាន់តែច្បាស់ ដោយក្នុងនោះរូបគេបានបង្ហាញខ្លួនចំនួន ៤១ប្រកួត ដោយរកគ្រាប់បាល់បាន ៤គ្រាប់ និងបញ្ជូនបាល់បាន ៣គ្រាប់ផងដែរ។

កីឡាករ Casemiro កាលលេងនៅ Porto<br>
កីឡាករ Casemiro កាលលេងនៅ Porto

ក្រោយត្រលប់មក Real Madrid វិញនារដូវកាលបន្ទាប់ (ចាប់ពីរដូវកាល ២០១៥-២០១៦) ខ្សែបម្រើការពារអន្តរជាតិប្រេស៊ីលរូបនេះ បានក្តោបក្តាប់តំបន់បម្រើការពាររបស់ក្លឹបស្ទើរគ្រប់ប្រកួត និងគ្រប់គ្រូបង្វឹកដែលបានចូលមកដឹកនាំក្លឹបជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ រួមទាំងការឈ្នះពាន Champions League ៣រដូវកាលជាប់គ្នាជាមួយលោក Zinedine Zidane ទៀតផង៕

កីឡាករ Casemiro និងលោក Zinedine Zidane
កីឡាករ Casemiro និងលោក Zinedine Zidane

ប្រភពGoal

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T