តម្លៃពិតប្រាកដរបស់ស្មាតហ្វូន vivo Y30 ដែលបងប្អូនបាន ទន្ទឹងរង់ចាំ ពេលនេះបានចេញជាផ្លូវការហើយ គឺត្រឹមតែ...!

//s5.kh1.co/8f/8f12bfc0e12728f3ef29379f94b18819fc9123dc.jpg
បច្ចេកវិទ្យា

 ២៧-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មិនឲ្យបងប្អូនទន្ទឹងរង់ចាំយូរ ក្រោយពីបានធ្វើការបើកឲ្យធ្វើការទស្សទាយ ទៅលើតម្លៃរបស់ម៉ូឌែល vivo Y30 អស់រយៈពេលជិតមួយសប្តាហ៍មក ពេលនេះ ក្រុមហ៊ុនស្មាតហ្វូន vivo ក៏បានបើកប្រកាសតម្លៃពិតប្រាកដនៅថ្ងៃនេះហើយ ដែលមានតម្លៃត្រឹមតែ​ ១៦៩ដុល្លារតែប៉ុណ្ណោះ។

ភ្នំពេញ៖ មិនឲ្យបងប្អូនទន្ទឹងរង់ចាំយូរ ក្រោយពីបានធ្វើការបើកឲ្យធ្វើការទស្សទាយ ទៅលើតម្លៃរបស់ម៉ូឌែល vivo Y30 អស់រយៈពេលជិតមួយសប្តាហ៍មក ពេលនេះ ក្រុមហ៊ុនស្មាតហ្វូន vivo ក៏បានបើកប្រកាសតម្លៃពិតប្រាកដនៅថ្ងៃនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះស្មាតហ្វូនម៉ូឌែល Y30 នេះដែរ បើយើងមើលទៅលើការចនា គឺមានរូបរាងដូចទៅនឹងសិស្សច្បងរបស់វាម៉ូឌែល vivo Y50។ ស្មាតហ្វូន vivo Y30 គឺត្រូវបានធ្វើការរចនាឡើងដោយមានជម្រើស ២ ពណ៌ គឺពណ៌ខៀវ ហៅថា Dazzle Blue ដែលរំលេចជាមួយពន្លឺជះចេញពីកញ្ចក់លេនកាមេរ៉ាក្រោយ ប្រៀបបាននឹងពន្លឺព្រះអាទិត្យចាំងជះលើផ្ទៃទឹក នាព្រឹកព្រលឹមរំលេចនូវសោភ័ណ្ឌដ៏ស្រស់ស្អាត នៅពេលកាន់ប្រើក្នុងដៃ និងមួយពណ៌ទៀត គឺជាពណ៌ស ហៅថា Moonstone White ដែលជាពណ៌ប្រដេញចម្រុះនៅពេលចាំងជាមួយពន្លឺ។

  ស្មាតហ្វូន vivo Y30
  ស្មាតហ្វូន vivo Y30

រីឯសម្រាប់ផ្នែកកាមេរ៉ារបស់ Y30 នេះដែរ គឺត្រូវបានបំពាក់មកជាមួយនឹងកាមេរ៉ាក្រោយ ៤ គ្រាប់ ផ្នែកកាមេរ៉ាមុខ ១ គ្រាប់ ដែលបង្ហាញចេញនូវអេក្រង់បែប Ultra O Screen ហើយភ្ជាប់មកជាមួយរន្ធសាកថ្មបែប Type-C ជំនាន់ចុងក្រោយទៀតផង។

បងប្អូនប្រាកដជាចង់ដឹងហើយថា តើតម្លៃពិតប្រាកដរបស់ Y30 នេះមានតម្លៃប៉ុន្មាន? ចំពោះតម្លៃពិតប្រាកដដែលក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការបើកប្រកាសនៅថ្ងៃនេះ គឺត្រឹមតែ ១៦៩ដុល្លារ តែប៉ុណ្ណោះ។ មួយវិញទៀត សម្រាប់បងប្អូនដែលបានធ្វើការចូលរួមទស្សទាយនូវតម្លៃរបស់ស្មាតហ្វូន Y30 កាលពីថ្ងៃទី២៤ បានធ្វើត្រឹមត្រូវជាមួយនឹងលក្ខខណ្ឌ ទាយត្រូវជាមួយនឹងតម្លៃពិត នោះក្រុមហ៊ុននឹងធ្វើការចាប់ឆ្នោតរកអ្នកឈ្នះចំនួន ៣ រូប ដើម្បីទទួលបាននូវទូរស័ព្ទ vivo Y30 ចំនួន ៣ គ្រឿង ព្រមទាំងកាដូលើកទឹកចិត្ត តុក្កតាដ៏ស្រស់ស្អាតចំនួន ៧ រង្វាន់ថែមទៀតផង។

សម្រាប់អ្នកឈ្នះ នឹងត្រូវធ្វើការប្រកាស នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅផេកផ្លូវការ vivo ៕​

  ស្មាតហ្វូន vivo Y30
  ស្មាតហ្វូន vivo Y30
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T