ដូចមនុស្សពីរផ្សេងគ្នា! នេះជាកម្រងរូបភាព មុន និងក្រោយពេល នារីៗបានឆ្លងកាត់មុខកាំបិត

//s5.kh1.co/a6/a6a4614a5eef94a80aea6ab973f43de9d60caba0.jpg
តារា & កម្សាន្ដ

 ២៧-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

រូបរាងសម្រស់ពិតជាចាំបាច់ និងសំខាន់សំរាប់មនុស្សស្រី ហេតុដូចេ្នះហើយ មានមនុស្សបានជាច្រើន បានកែប្រែសម្រស់ក្រោមមុខកាំបិត

បរទេស៖ មនុស្សស្រីគ្រប់រូបតែងតែប្រាថ្នា ចង់បានរូបរាងស្រស់ស្អាត​ នៃស្តង់ដាររបស់រាងមនុស្សស្រី ដែលគេពេញនិយមនាពេលបច្ចុប្បន្ន ដើម្បីទាក់ទាញ ក្រសែភ្នែកពីអ្នកផងទាំងពួង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ​ វានឹងមិនងាយស្រួលទេ នៅពេលមនុស្សស្រី ដែលមិនមានរូបរាងស្រស់ស្អាត ដែលភាគច្រើន សង្គមមនុស្សបច្ចុប្បន្ន គេវាយតម្លៃ​រូបរាងខាងក្រៅជាង ព្រោះមានភាគតិចណាស់ ដែលគេឲ្យតម្លៃ ភាព​ស្រស់​ស្អាត​ពិត​ប្រាកដ​របស់​មនុស្ស​ស្រី ​ចេញ​មក​ពី​ខាង​ក្នុង។

ហេតុដូចេ្នះហើយ ដោយសារ​តែ​និយមន័យ​នៃ​ស្តង់ដារ របស់សង្គម ដោយភ្ជាប់មក ជាមួយផ្នត់គំនិតដែលបានលើកឡើងខាងលើ បានបណ្តាលឲ្យមនុស្សស្រីជាច្រើនបាន ​កែ​ប្រែ​សម្រស់​ក្រោម​មុខ​កាំបិត​ ដែល​កំពុង​ទទួល​ការ​ពេញ​និយម​បំផុតនាពេលបច្ចុប្បន្ន។

យ៉ាងណាមិញ ដោយសារតែ ស្រលាញ់ភាពស្រស់ស្អាត និងចង់បានភាពជឿជាក់ ទំនុកចិត្តរាល់ពេល ពេលដែលពួកគេបានចេញទៅក្រៅ ពួកគេហ៊ានចំណាយលុយជាច្រើន និងសុខចិត្តឈឺចាប់រយៈពេលខ្លី ដើម្បីចង់បានរូបរាងដែលពួកគេប្រាថ្នា ដើម្បីគាប់ចិត្តខ្លួនឯង និងមនុស្សដែលខ្លួនឯងស្រលាញ់។

ជាក់ស្តែង ក៏មានមួយភាគធំផងដែរ ដែលមិនសប្បាយចិត្ត និងលទ្ធផល ដោយវះកាត់មិន​ត្រូវ​ក្បួន​ខ្នាត ខុសបច្ចេកទេស បានប៉ះពាល់ ដល់សុខភាព ខូចសម្រស់ ខាតបង់លុយកាក់ និងរងសម្ពាធផ្លូវចិត្តទៀតផង។

ម្យ៉ាងវិញទៀត​ មិនមែនសុទ្ធតែសម្រស់ក្រោមមុខកាំបិត សុទ្ធតែអាក្រក់និងមានផលប៉ះពាល់ ទាំងអស់នោះទេ តែ ដូចជាកម្រងរូបភាពខាងក្រោមនេះ ជាភស្តុតាង ថា ពួកគេបានកែប្រែសម្រស់របស់ពួកគេ ពីមនុស្សស្រីមិនសូវស្អាត ក្លាយជាមនុស្ស ​ត្រូវ​ស្តង់ដា​បែប​នារី​សម្រស់​សម័យ​ថ្មី៕

សូមទស្សនារូបខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T